Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 2:9 - Khmer Christian Bible

9 អ្នក​ណា​ដែល​និយាយ​ថា​ខ្លួន​នៅ​ក្នុង​ពន្លឺ​ ប៉ុន្ដែ​ស្អប់​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹត​រហូត​ដល់​ពេល​ឥឡូវ​នេះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 អ្នក​ដែល​និយាយថា​ខ្លួនឯង​ស្ថិតនៅ​ក្នុង​ពន្លឺ ប៉ុន្តែ​ស្អប់​បងប្អូន​របស់​ខ្លួន អ្នកនោះ​នៅតែ​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត​នៅឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អ្នក​ណា​ដែល​ពោល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹតនៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អ្នក​ណា​ដែល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្ដី​ងងឹត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ្នក​ណា​អះ​អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 2:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នក​ណា​និយាយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះជាម្ចាស់​ ប៉ុន្ដែ​ស្អប់​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​ជា​អ្នក​កុហក​ហើយ​ ដ្បិត​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​ដែល​ខ្លួន​មើល​ឃើញ​ នោះ​មិន​អាច​ស្រឡាញ់​ព្រះជាម្ចាស់​ដែល​ខ្លួន​មើល​មិន​ឃើញ​បាន​ឡើយ។​


ប៉ុន្ដែ​អ្នក​ណា​ដែល​ស្អប់​បងប្អូន​ខ្លួន​ អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹត​ ក៏​ដើរ​ក្នុង​សេចក្ដី​ងងឹត​ ទាំង​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង​ ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ខ្វាក់​ទៅ​ហើយ​


ព្រោះ​អ្នកណា​ដែល​គ្មាន​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់​ ឬ​ជា​មនុស្ស​មើល​មិន​បាន​ឆ្ងាយ​ ហើយ​ភ្លេច​ថា​ ព្រះជាម្ចាស់​បាន​សំអាត​ពួកគេ​ឲ្យ​បាន​រួច​ពី​បាប​កាល​ពី​មុន​ហើយ។​


អ្នក​ណា​និយាយ​ថា​ខ្ញុំ​បាន​ស្គាល់​ព្រះអង្គ​ហើយ​ ប៉ុន្ដែ​មិន​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ អ្នក​នោះ​ជា​អ្នក​កុហក​ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ​


បើ​យើង​និយាយ​ថា​ យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះអង្គ​ ប៉ុន្ដែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​ នោះ​យើង​កុហក​ ហើយ​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​ទេ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​ខ្វាក់​ អ្នក​រាល់គ្នា​គ្មាន​បាប​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​និយាយ​ថា ​យើង​មើល​ឃើញ​ នោះ​បាប​របស់​អ្នក​រាល់គ្នា​នៅ​តែ​មាន។​


នៅ​គ្រា​នោះ​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​ (ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ)​ ហើយ​និយាយ​ថា៖


កូន​របស់​ព្រះជាម្ចាស់​ និង​កូន​របស់​អារក្ស​ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់តាម​របៀប​នេះ​ គឺ​អស់​អ្នក​ដែល​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត​ នោះ​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ទេ​ ហើយ​អស់​អ្នកដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ ក៏​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ដែរ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម