ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
១ ពេត្រុស 4:5 - ព្រះគម្ពីរខ្មែរសាកល ពួកគេត្រូវរៀបរាប់ទូលព្រះអង្គដែលត្រៀមជាស្រេចនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់។ Khmer Christian Bible ប៉ុន្ដែពួកគេនឹងត្រូវរាយរាប់ប្រាប់ព្រះមួយអង្គដែលបានត្រៀមជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេនឹងត្រូវឆ្លើយរៀបរាប់ចំពោះព្រះវិញ ដែលព្រះអង្គប្រុងប្រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះនឹងត្រូវឆ្លើយរៀបរាប់ពីអំពើ ដែលខ្លួនប្រព្រឹត្តនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដែលប្រុងប្រៀបនឹងវិនិច្ឆ័យទោស ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេនឹងត្រូវរាប់រៀបទូលដល់ព្រះវិញ ដែលទ្រង់រៀបនឹងជំនុំជំរះ ទាំងមនុស្សរស់នឹងមនុស្សស្លាប់ អាល់គីតាប អ្នកទាំងនោះនឹងត្រូវឆ្លើយរៀបរាប់ពីអំពើ ដែលខ្លួនប្រព្រឹត្ដនៅចំពោះទ្រង់ ដែលប្រុងប្រៀបនឹងវិនិច្ឆ័យទោស ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។ |
ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
ជាការពិត ព្រះនឹងនាំកិច្ចការទាំងអស់ទៅក្នុងការជំនុំជម្រះ រួមទាំងអ្វីៗទាំងអស់ដែលលាក់កំបាំងផង មិនថាល្អ មិនថាអាក្រក់៕៚
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែលគេបាននិយាយ
សេដ្ឋីក៏ហៅអ្នកគ្រប់គ្រងនោះមក និយាយថា: ‘រឿងនេះដែលខ្ញុំបានឮអំពីអ្នកជាអ្វី? ចូររៀបចំរបាយការណ៍អំពីការគ្រប់គ្រងរបស់អ្នកមក ពីព្រោះអ្នកមិនអាចធ្វើជាអ្នកគ្រប់គ្រងបន្តទៀតបានទេ’។
ព្រះយេស៊ូវទ្រង់បង្គាប់យើងឲ្យប្រកាសដល់មនុស្ស ហើយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ថាព្រះអង្គនេះជាអ្នកដែលព្រះបានតែងតាំងជាចៅក្រមរបស់មនុស្សរស់ និងមនុស្សស្លាប់។
ពីព្រោះព្រះអង្គបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គបានផ្ដល់ភស្តុតាងដល់មនុស្សទាំងអស់ ដោយលើកមនុស្សនោះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
ព្រះគ្រីស្ទបានសុគត ហើយរស់ឡើងវិញដើម្បីការនេះឯង គឺដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់ផង។
នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវដែលរៀបនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយអាងការលេចមករបស់ព្រះអង្គ និងអាណាចក្ររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អ្នកថា
បងប្អូនអើយ កុំរអ៊ូរទាំដាក់គ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យត្រូវបានជំនុំជម្រះ។ មើល៍! ចៅក្រមឈរនៅមាត់ទ្វារហើយ!