ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
១ ធីម៉ូថេ 3:5 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងផ្ទះរបស់ខ្លួនឯង តើអ្នកនោះនឹងមើលថែក្រុមជំនុំរបស់ព្រះដូចម្ដេចកើត? Khmer Christian Bible (បើអ្នកណាម្នាក់មិនចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនផង តើឲ្យគាត់មើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួន ធ្វើដូចម្ដេចឲ្យគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុមជំនុំ*របស់ព្រះជាម្ចាស់កើត!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួន ធ្វើដូចម្តេចឲ្យថែរក្សាពួកជំនុំនៃព្រះបាន អាល់គីតាប ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុមជំអះរបស់អុលឡោះកើត!។ |
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ ព្រមទាំងប្រទានឲ្យព្រះគ្រីស្ទធ្វើជាក្បាលលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ។
ដូច្នេះ ដូចដែលក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
អាថ៌កំបាំងនេះជ្រាលជ្រៅណាស់ ប៉ុន្តែខ្ញុំនិយាយដូច្នេះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំប៉ុណ្ណោះ។
ប៉ុន្តែទោះបីជាខ្ញុំក្រមកដល់ក៏ដោយ ក៏អ្នកដឹងហើយ នូវរបៀបដែលត្រូវប្រព្រឹត្តក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។