១ កូរិនថូស 9:9 - ព្រះគម្ពីរខ្មែរសាកល ដ្បិតនៅក្នុងក្រឹត្យវិន័យរបស់ម៉ូសេ មានសរសេរទុកមកថា:“កុំឃ្លុំមាត់គោ ពេលវាកំពុងបញ្ជាន់ស្រូវឡើយ” តើព្រះខ្វល់ព្រះហឫទ័យរឿងគោឬ? Khmer Christian Bible ដ្បិតនៅក្នុងគម្ពីររបស់លោកម៉ូសេបានចែងថា៖ «កុំឃ្លុំមាត់គោ ពេលកំពុងបញ្ជាន់ស្រូវ»។ ព្រះជាម្ចាស់មិនខ្វល់ពីសត្វគោទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ មានសេចក្តីចែងទុកមកថា៖ «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ។ តើព្រះទ្រង់គិតពីគោឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺក្នុងវិន័យរបស់លោកម៉ូសេមានចែងទុកថា: «កុំឃ្លុំមាត់គោ នៅពេលបញ្ជាន់ស្រូវនោះឡើយ»។ តាមពិត ព្រះជាម្ចាស់មិនខ្វល់ខ្វាយនឹងគោទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានសេចក្ដីចែងទុកមក ក្នុងក្រិត្យវិន័យលោកម៉ូសេថា «កុំឲ្យឃ្លុំមាត់របស់គោ ដែលបញ្ជាន់ស្រូវឡើយ» នោះតើព្រះទ្រង់គិតដល់គោតែប៉ុណ្ណោះ អាល់គីតាប គឺក្នុងហ៊ូកុំរបស់ណាពីម៉ូសាមានចែងទុកថាៈ «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។ តាមពិត អុលឡោះមិនខ្វល់ខ្វាយនឹងគោទេ |
មនុស្សសុចរិតត្រាប្រណីជីវិតសត្វចិញ្ចឹមរបស់ខ្លួន រីឯសេចក្ដីមេត្តារបស់មនុស្សអាក្រក់គឺឃោរឃៅ។
ស្រូវសម្រាប់ធ្វើនំប៉័ងត្រូវតែកិនម៉ដ្ដ ប៉ុន្តែគេមិនបញ្ជាន់ឥតឈប់ឈរជារៀងរហូតនោះទេ។ ទោះបីជាបរកង់រទេះលើវាក៏ដោយ ក៏សេះរបស់គេមិនកិនវាម៉ដ្ដឡើយ។
យ៉ាងណាមិញ ការដែល“ត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” មិនមែនសរសេរទុកមកសម្រាប់តែលោកប៉ុណ្ណោះទេ
ជាការពិត ព្រះគម្ពីរចែងថា: “កុំឃ្លុំមាត់គោ ពេលវាកំពុងបញ្ជាន់ស្រូវឡើយ” ហើយថា:“អ្នកធ្វើការសមនឹងទទួលឈ្នួលរបស់ខ្លួន”។