Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 5:18 - ព្រះគម្ពីរខ្មែរសាកល

18 ជាការពិត ព្រះគម្ពីរ​ចែងថា​: “កុំ​ឃ្លុំមាត់​គោ ពេល​វា​កំពុង​បញ្ជាន់ស្រូវ​ឡើយ” ហើយ​ថា​:“អ្នកធ្វើការ​សម​នឹង​ទទួល​ឈ្នួល​របស់​ខ្លួន”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ដ្បិត​បទ​គម្ពីរ​ចែង​ទុក​ថា​ មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ ពេល​បញ្ជាន់​ស្រូវ​ឡើយ​ ហើយ​ចែង​ទុក​ទៀត​ថា​ អ្នក​ធ្វើ​ការ​ស័ក្ដិសម​នឹង​ទទួល​បាន​ឈ្នួល​របស់​ខ្លួន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោនៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ «ជើង​ឈ្នួល​សម​នឹង​ទទួល​ប្រាក់​ឈ្នួល» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ«កម្មករ​ត្រូវ​តែ​ទទួល​ប្រាក់​ឈ្នួល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ​ថា «ជើង​ឈ្នួល គួរ​ឲ្យ​បាន​ប្រាក់​ឈ្នួល​ខ្លួន»

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថា «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 5:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​កុំ​យក​ថង់យាម​សម្រាប់​ការធ្វើដំណើរ ហើយក៏កុំ​យក​អាវពីរ ស្បែកជើង ឬ​ឈើច្រត់​ទៅជាមួយ​ដែរ ដ្បិត​អ្នកធ្វើការ​សម​នឹង​ទទួល​អាហារ​របស់​ខ្លួន​។


ចូរ​ស្នាក់នៅ​ក្នុង​ផ្ទះ​ដដែល​នោះ ហើយ​ហូប និង​ផឹក​អ្វីៗ​ពី​ពួកគេ ពីព្រោះ​អ្នកធ្វើការ​សម​នឹង​ទទួល​ឈ្នួល​របស់​ខ្លួន​។ កុំ​ផ្លាស់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ​។


ដ្បិត​ព្រះគម្ពីរ​ចែងថា​:“អស់អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ”។


ព្រះ​មិន​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​ស្គាល់ជាមុន​នោះ​ទេ​។ ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​អ្វីដែល​ព្រះគម្ពីរ​បាន​ចែង​ស្ដីអំពី​អេលីយ៉ា គឺ​របៀបដែល​លោក​ទូល​ព្រះ​ទាស់នឹង​ជនជាតិអ៊ីស្រាអែល​ឬ​?


តើ​ព្រះគម្ពីរ​ចែង​ដូចម្ដេច​? “អ័ប្រាហាំ​បាន​ជឿ​ព្រះ ដូច្នេះ​ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់”។


ជាការពិត ព្រះគម្ពីរ​បាន​ថ្លែង​ទៅ​ផារ៉ោន​ថា​: “យើង​បាន​តាំង​អ្នក​ឡើង​ដើម្បី​ការនេះ គឺ​ដើម្បីឲ្យ​យើង​បាន​សម្ដែង​ចេស្ដា​របស់យើង​តាមរយៈ​អ្នក និង​ដើម្បីឲ្យ​នាម​របស់យើង​បាន​ប្រកាស​ទៅ​ទូទាំង​ពិភពលោក”។


ដូចគ្នាដែរ ព្រះអម្ចាស់​បាន​បង្គាប់​អ្នក​ដែល​ផ្សព្វផ្សាយ​ដំណឹងល្អ ឲ្យ​ចិញ្ចឹមជីវិត​ដោយ​ដំណឹងល្អ​។


ព្រះគម្ពីរ​ដឹងជាមុន​ថា ព្រះ​នឹង​រាប់​សាសន៍ដទៃ​ជាសុចរិត​ដោយសារតែ​ជំនឿ បានជា​ព្រះគម្ពីរ​បាន​ប្រកាសដំណឹងល្អ​ដល់​អ័ប្រាហាំ​ទុកមុន​ថា​:“ប្រជាជាតិ​ទាំងអស់​នឹង​ទទួលព្រះពរ​តាមរយៈ​អ្នក”។


ឬមួយក៏​អ្នករាល់គ្នា​គិត​ថា ដែល​ព្រះគម្ពីរ​ចែង​ទុកមក​ថា​: “ព្រះវិញ្ញាណ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យសណ្ឋិត​នៅក្នុង​យើង ស្រឡាញ់​យើង រហូតដល់​ប្រច័ណ្ឌ​យើង” គឺ​ឥតប្រយោជន៍​ទេឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម