ដំណឹងនេះបានឮដល់ត្រចៀកក្រុមជំនុំនៅយេរូសាឡិម ដូច្នេះពួកគេបានចាត់បារណាបាសឲ្យទៅអាន់ទីយ៉ូក។
១ កូរិនថូស 9:6 - ព្រះគម្ពីរខ្មែរសាកល ឬមួយក៏មានតែខ្ញុំ និងបារណាបាសប៉ុណ្ណោះឬ ដែលគ្មានសិទ្ធិឈប់ធ្វើការ? Khmer Christian Bible តើខ្ញុំ និងលោកបារណាបាសគ្មានសិទ្ធិឈប់រកស៊ីចិញ្ចឹមជីវិតទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬមួយមានតែខ្ញុំ និងលោកបាណាបាស ដែលគ្មានសិទ្ធិដកឃ្លាពីការរកស៊ីចិញ្ចឹមជីវិត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឬមួយមានតែខ្ញុំ និងលោកបារណាបាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬមួយ តើមានតែខ្ញុំ នឹងបាណាបាស ដែលគ្មានច្បាប់នឹងលែងធ្វើការរកស៊ីឬអី អាល់គីតាប ឬមួយមានតែខ្ញុំ និងលោកបារណាបាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត? |
ដំណឹងនេះបានឮដល់ត្រចៀកក្រុមជំនុំនៅយេរូសាឡិម ដូច្នេះពួកគេបានចាត់បារណាបាសឲ្យទៅអាន់ទីយ៉ូក។
ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។
ពួកគេបានហៅបារណាបាសថា “សេយូស” ហើយហៅប៉ូលថា “ហ៊ើមេស” ពីព្រោះប៉ូលជាអ្នកដែលដឹកនាំក្នុងការនិយាយ។
ហើយស្នាក់នៅជាមួយពួកគេ ទាំងធ្វើការជាមួយផង ដោយសារពួកគេមានមុខរបរដូចគាត់ គឺពួកគេជាជាងធ្វើរោងដែរ។
មានពួកលេវីម្នាក់ ឈ្មោះយ៉ូសែប ស្រុកកំណើតនៅស៊ីពរ៍ ដែលពួកសាវ័កហៅថា បារណាបាស (បារណាបាស មានអត្ថន័យប្រែថា កូននៃការកម្សាន្តចិត្ត)
ប៉ុន្តែប្រសិនបើមានអ្នកណាចង់ឈ្លោះប្រកែកអំពីរឿងនេះ ក៏យើងគ្មានទំនៀមទម្លាប់ផ្សេងទៀតទេ ហើយក្រុមជំនុំទាំងឡាយរបស់ព្រះក៏គ្មានដែរ។
ខ្ញុំបាន “ប្លន់” ក្រុមជំនុំឯទៀតៗ ដោយយកប្រាក់ឈ្នួលរបស់ពួកគេ ដើម្បីបម្រើអ្នករាល់គ្នា។
ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំអំពីការនឿយហត់ និងការលំបាករបស់យើង គឺយើងបានធ្វើការទាំងយប់ទាំងថ្ងៃ ខណៈដែលយើងប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។