Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:5 - ព្រះគម្ពីរខ្មែរសាកល

5 តើ​យើង​គ្មាន​សិទ្ធិ​ធ្វើដំណើរជាមួយ​ប្រពន្ធ​ដែលជាអ្នកជឿ ដូច​សាវ័ក​ឯទៀត ដូច​ប្អូន​ៗ​របស់​ព្រះអម្ចាស់ និង​ដូច​កេផាស​ទេ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 តើ​យើង​គ្មាន​សិទ្ធិ​នាំ​ប្រពន្ធ​ដែល​ជា​អ្នកជឿ​ទៅ​ជាមួយ​ដូចជា​ពួក​សាវក​ផ្សេង​ទៀត​ ឬ​ដូចជា​បងប្អូន​របស់​ព្រះអម្ចាស់​ និង​ដូចជា​លោក​កេផាស​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ប្រពន្ធ​ដែល​ជា​អ្នក​ជឿ​ទៅ​ជា​មួ​យ ដូច​សាវក​ឯទៀតៗ ដូច​ពួក​បង‌ប្អូន​របស់​ព្រះ‌អម្ចាស់ និង​ដូច​លោក​កេផា​ស​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ស្ត្រី​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀតៗ ដូច​បងប្អូន​របស់​ព្រះ‌អម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តើ​គ្មាន​ច្បាប់​នឹង​នាំ​សិស្ស​ស្រី​ម្នាក់ ជា​ប្រពន្ធ​យើង​ខ្ញុំ ទៅ​ជា​មួយ ដូច​ជា​សាវក​ឯ​ទៀត នឹង​បង​ប្អូន​ព្រះ‌អម្ចាស់ ហើយ​កេផាស​ដែរ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

5 តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ប្រពន្ធ​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀតៗ ដូច​បង​ប្អូន​របស់​អ៊ីសា‌ជាអម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ?

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:5
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​ជាងឈើ​ទេ​ឬ​? តើ​ម្ដាយ​របស់​គាត់​មិនមែន​ឈ្មោះ​ម៉ារា ហើយ​ប្អូនប្រុស​របស់​គាត់​មិនមែន​យ៉ាកុប យ៉ូសេ ស៊ីម៉ូន និង​យូដាស​ទេ​ឬ​?


នៅពេល​ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ​របស់​ពេត្រុស ក៏​ទត​ឃើញ​ម្ដាយក្មេក​របស់​ពេត្រុស​កំពុង​ដេក​គ្រុន​។


រីឯ​ម្ដាយក្មេក​របស់​ស៊ីម៉ូន​កំពុង​ដេក​គ្រុន គេ​ក៏​ទូល​ព្រះអង្គ​ភ្លាម​អំពី​គាត់​។


តើ​អ្នកនេះ​មិនមែន​ជា​ជាងឈើ ជា​កូន​របស់​ម៉ារា ហើយ​ជា​បងប្រុស​របស់​យ៉ាកុប យ៉ូសេ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​? ប្អូនស្រី​របស់​គាត់​ក៏​មិនមែន​នៅ​ទីនេះ​ជាមួយ​យើង​ទេ​ឬ​?”។ ដូច្នេះ ពួកគេ​ក៏​ជំពប់ដួល​ដោយសារតែ​ព្រះអង្គ​។


ម៉ាថាយ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ​; ស៊ីម៉ូន​ដែល​គេ​ហៅថា​អ្នកជាតិនិយម​;


មាន​គេ​ទូល​ព្រះអង្គ​ថា​៖ “ម្ដាយ និង​ប្អូន​ៗ​របស់លោក​កំពុង​ឈរ​នៅ​ខាងក្រៅ ចង់​ជួប​លោក”។


គាត់​នាំ​ស៊ីម៉ូន​ទៅ​ជួប​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ហើយ​មានបន្ទូលថា​៖“អ្នក​គឺ​ស៊ីម៉ូន​កូន​យ៉ូហាន។ អ្នក​នឹង​ត្រូវបាន​ហៅថា កេផាស” (​កេផាស មានអត្ថន័យប្រែថា ពេត្រុស​)​។


បន្ទាប់ពីការនេះ ព្រះយេស៊ូវ ម្ដាយ បងប្អូន និង​ពួក​សិស្ស​របស់​ព្រះអង្គ​ចុះ​ទៅ​កាពើណិម ហើយ​ស្នាក់នៅ​ទីនោះ​មិន​យូរ​ថ្ងៃ​ទេ​។


ពួកគេ​ទាំងអស់គ្នា​តែងតែ​ផ្ចង់ស្មារតី​ដោយមានចិត្តតែមួយ​ក្នុង​ការអធិស្ឋាន ជាមួយ​ស្ត្រី​ៗ និង​ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ ព្រមទាំង​ប្អូន​ៗ​របស់​ព្រះអង្គ​ផង​។


ខ្ញុំ​សូម​លើកសរសើរ​ភីបេ​បងប្អូន​របស់យើង​ដល់​អ្នករាល់គ្នា នាង​ជា​អ្នកជំនួយ​ដល់​ក្រុមជំនុំ​នៅ​កេងគ្រា


ខ្ញុំ​និយាយ​ដូច្នេះ ដោយព្រោះ​ម្នាក់ៗ​ក្នុងចំណោម​អ្នករាល់គ្នា​អះអាងថា​៖ “ខ្ញុំ​កាន់ខាង​ប៉ូល” “ខ្ញុំ​កាន់ខាង​អ័ប៉ុឡូស” “ខ្ញុំ​កាន់ខាង​កេផាស” “ខ្ញុំ​កាន់ខាង​ព្រះ​គ្រីស្ទ”។


ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​មិនជឿ​ចង់​ចាកចោល​ទៅ នោះ​ចូរឲ្យ​អ្នកនោះ​ចាកចោល​ទៅចុះ​។ បងប្អូនប្រុស ឬ​បងប្អូនស្រី មិន​ត្រូវ​ជាប់ចំណង​នឹង​រឿង​បែបនេះ​ឡើយ ដ្បិត​ព្រះ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា​ឲ្យមក​ក្នុង​សេចក្ដីសុខសាន្ត​។


ប្រពន្ធ​ជាប់ចំណង​នឹង​ប្ដី ដរាបណា​ប្ដី​របស់​នាង​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​មាន​សេរីភាព​នឹង​រៀបការ​ជាមួយ​អ្នកណាក៏ដោយដែល​នាង​ចង់​រៀបការ ឲ្យតែ​រៀបការ​ក្នុង​ព្រះអម្ចាស់​។


តាមពិត ខ្ញុំ​ចង់ឲ្យ​មនុស្ស​ទាំងអស់​បាន​ដូចជា​ខ្ញុំ​ដែរ ក៏ប៉ុន្តែ​ម្នាក់ៗ​មាន​អំណោយទាន​រៀងៗខ្លួន​មកពី​ព្រះ គឺ​ម្នាក់​មាន​យ៉ាងនេះ ម្នាក់ទៀត​មាន​យ៉ាងនោះ​។


ខ្ញុំ​សូម​ប្រាប់​ពួក​អ្នកគ្មានប្រពន្ធ និង​ពួក​ស្ត្រី​មេម៉ាយ​ថា ប្រសិនបើ​ពួកគេ​នៅដដែល​ដូច​ខ្ញុំ នោះ​ជា​ការល្អ​សម្រាប់​ពួកគេ​។


ប៉ុន្តែ​ខ្ញុំ​មិន​បាន​ជួប​សាវ័ក​ឯទៀត​ទេ លើកលែងតែ​យ៉ាកុប​ប្អូនប្រុស​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​។


ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែ​ជា​មនុស្ស​ឥតកន្លែងបន្ទោសបាន ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ ជា​មនុស្ស​មានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន


ហើយ​ពួកគេ​ហាមមិនឲ្យ​រៀបការ ទាំង​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​និម្មិតបង្កើត​មក​ដើម្បីឲ្យ​អ្នក​ដែល​ជឿ និង​អ្នក​ដែល​ស្គាល់​សេចក្ដីពិត បាន​ទទួលយក​ដោយ​អរព្រះគុណ​។


ស្ត្រីចំណាស់​ទុកដូចជា​ម្ដាយ ហើយ​ស្ត្រី​ក្មេង​ទុកដូចជា​ប្អូនស្រី​ដោយ​សេចក្ដីបរិសុទ្ធ​ទាំងស្រុង​។


ប្រសិនបើ​មាន​អ្នកណា​ឥតមានកន្លែងបន្ទោសបាន ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ មាន​កូន​ជា​អ្នកជឿ​ដែល​គ្មាន​ការចោទប្រកាន់​អំពី​អបាយមុខ ឬ​ការ​មិនស្ដាប់បង្គាប់ នោះចូរតែងតាំងអ្នកនោះចុះ​។


ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម