ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ អ្នករាល់គ្នាបានសរសេរថា៖ “ជាការល្អដែលមនុស្សប្រុសមិនប៉ះពាល់មនុស្សស្រី”។
១ កូរិនថូស 7:40 - ព្រះគម្ពីរខ្មែរសាកល ក៏ប៉ុន្តែតាមយោបល់របស់ខ្ញុំ នាងបានសុខជាង ប្រសិនបើនាងនៅដដែល។ ខ្ញុំគិតថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ៕ Khmer Christian Bible ប៉ុន្ដែតាមយោបល់របស់ខ្ញុំ បើនាងនៅដូច្នោះបាន នោះមានពរជាង ហើយខ្ញុំយល់ឃើញថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ តាមគំនិតខ្ញុំ ខ្ញុំយល់ឃើញថា បើនាងរស់នៅមិនរៀបការបាន នោះនាងនឹងបានសប្បាយជាង ហើយខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ តាមគំនិតខ្ញុំយល់ថា បើនាងនោះនៅតែមេម៉ាយតទៅ នោះនាងបានសប្បាយជាង ហើយខ្ញុំស្មានថា ខ្ញុំមានវិញ្ញាណនៃព្រះដែរ។ អាល់គីតាប ក៏ប៉ុន្ដែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានរសរបស់អុលឡោះជាមួយដែរ។ |
ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ អ្នករាល់គ្នាបានសរសេរថា៖ “ជាការល្អដែលមនុស្សប្រុសមិនប៉ះពាល់មនុស្សស្រី”។
ខ្ញុំនិយាយដូច្នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាផ្ទាល់ មិនមែនដើម្បីរារាំងអ្នករាល់គ្នាទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តដោយគប្បី ហើយផ្ដោតតែលើការបម្រើព្រះអម្ចាស់ដោយគ្មានការបង្វែរអារម្មណ៍ឡើយ។
ខ្ញុំសូមប្រាប់ពួកអ្នកគ្មានប្រពន្ធ និងពួកស្ត្រីមេម៉ាយថា ប្រសិនបើពួកគេនៅដដែលដូចខ្ញុំ នោះជាការល្អសម្រាប់ពួកគេ។
ខ្ញុំបានក្លាយជាមនុស្សល្ងង់ គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ។ តាមពិត ខ្ញុំគួរតែត្រូវអ្នករាល់គ្នាណែនាំឲ្យគេទទួលយក ពីព្រោះខ្ញុំគ្មានអ្វីចាញ់ពួក “មហាសាវ័ក” ទាំងនោះទេ ទោះបីជាខ្ញុំគ្មានតម្លៃក៏ដោយ។
ពីព្រោះអ្នករាល់គ្នាកំពុងរកភស្តុតាងដែលបញ្ជាក់ថាព្រះគ្រីស្ទកំពុងមានបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះចេស្ដាក្នុងចំណោមអ្នករាល់គ្នា។
ខ្ញុំសូមផ្ដល់យោបល់ក្នុងរឿងនេះ ដោយព្រោះការនេះជាប្រយោជន៍ដល់អ្នករាល់គ្នា។ តាំងពីឆ្នាំមុន អ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្ដើមធ្វើការនេះប៉ុណ្ណោះទេ គឺថែមទាំងមានចិត្តទៀតផង
ដូច្នេះ អ្នកដែលបដិសេធសេចក្ដីនេះ មិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះវិញ ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នា។