Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:8 - ព្រះគម្ពីរខ្មែរសាកល

8 ខ្ញុំ​សូម​ប្រាប់​ពួក​អ្នកគ្មានប្រពន្ធ និង​ពួក​ស្ត្រី​មេម៉ាយ​ថា ប្រសិនបើ​ពួកគេ​នៅដដែល​ដូច​ខ្ញុំ នោះ​ជា​ការល្អ​សម្រាប់​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ប៉ុន្ដែ​ខ្ញុំ​សូម​ប្រាប់​ដល់​ពួកអ្នក​នៅ​លីវ​ និង​ពួក​ស្រ្ដី​មេម៉ាយ​ថា​ ប្រសិនបើ​ពួកគេ​នៅ​ដូចជា​ខ្ញុំ​បាន​ នោះ​ប្រសើរ​សម្រាប់​ពួកគេ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ខ្ញុំ​សូម​និយាយ​ចំពោះ​អ្នក​នៅ​លីវ និង​ស្រ្ដី​មេ‌ម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ​បាន នោះ​ជា​ការ​ប្រសើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​នៅ​លីវ និង​ស្ត្រី​មេ‌ម៉ាយ​ថា គួរ​តែ​នៅ​លីវ​ដូច​ខ្ញុំ​ទៅ​ល្អ​ជាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ខ្ញុំ​ក៏​និយាយ​ចំពោះ​នឹង​ពួក​ក្រមុំ​កំឡោះ ហើយ​នឹង​ពួក​មេម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ នោះ​ល្អ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​នៅ​លីវ និង​ស្ដ្រី​មេ‌ម៉ាយ​ថា គួរ​តែ​នៅ​លីវ​ដូច​ខ្ញុំ​ទៅ​ល្អ​ជាង។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​សេចក្ដី​ដែល​អ្នករាល់គ្នា​បាន​សរសេរ​មក​នោះ អ្នករាល់គ្នា​បាន​សរសេរ​ថា​៖​ “ជា​ការល្អ​ដែល​មនុស្សប្រុស​មិន​ប៉ះពាល់​មនុស្សស្រី”។


ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​បាន​រួចពីកង្វល់​។ អ្នកគ្មានប្រពន្ធ​ខ្វល់ខ្វាយ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់ ថា​ធ្វើ​យ៉ាងណា​បាន​គាប់ព្រះហឫទ័យ​ព្រះអម្ចាស់


តាមពិត ខ្ញុំ​ចង់ឲ្យ​មនុស្ស​ទាំងអស់​បាន​ដូចជា​ខ្ញុំ​ដែរ ក៏ប៉ុន្តែ​ម្នាក់ៗ​មាន​អំណោយទាន​រៀងៗខ្លួន​មកពី​ព្រះ គឺ​ម្នាក់​មាន​យ៉ាងនេះ ម្នាក់ទៀត​មាន​យ៉ាងនោះ​។


តើ​យើង​គ្មាន​សិទ្ធិ​ធ្វើដំណើរជាមួយ​ប្រពន្ធ​ដែលជាអ្នកជឿ ដូច​សាវ័ក​ឯទៀត ដូច​ប្អូន​ៗ​របស់​ព្រះអម្ចាស់ និង​ដូច​កេផាស​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម