១ កូរិនថូស 7:2 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដើម្បីចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុសម្នាក់ៗត្រូវមានប្រពន្ធរបស់ខ្លួន ហើយមនុស្សស្រីម្នាក់ៗក៏ត្រូវមានប្ដីរបស់ខ្លួនដែរ។ Khmer Christian Bible ប៉ុន្ដែដើម្បីចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ ចូរឲ្យបុរសម្នាក់ៗមានប្រពន្ធជារបស់ខ្លួនចុះ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្តីជារបស់ខ្លួនដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ដោយព្រោះមានអំពើសហាយស្មន់កើតឡើង បុរសម្នាក់ៗត្រូវមានប្រពន្ធជារបស់ខ្លួន ហើយស្រី្តម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ដើម្បីចៀសវាងកុំឲ្យមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ត្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែ ដោយព្រោះមានការសហាយស្មន់កើតឡើង បានជាគួរឲ្យគ្រប់គ្នាមានប្រពន្ធជារបស់ផងខ្លួនវិញ ហើយគ្រប់ទាំងស្រីក៏ត្រូវមានប្ដីជារបស់ផងខ្លួនដែរ អាល់គីតាប ប៉ុន្ដែ ដើម្បីចៀសវាងកុំឲ្យមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។ |
ផ្ទះ និងទ្រព្យសម្បត្តិ ជាមរតកមកពីដូនតា រីឯប្រពន្ធមានប្រាជ្ញាវិញ គឺមកពីព្រះយេហូវ៉ា។
អ្នករាល់គ្នានៅតែសួរថា៖ “ម្ដេចក៏ដូច្នេះ?”។ គឺដោយព្រោះព្រះយេហូវ៉ាបានធ្វើជាសាក្សីរវាងអ្នក និងប្រពន្ធកាលពីនៅយុវវ័យរបស់អ្នក ដែលអ្នកបានក្បត់នាង ទោះបីនាងជាដៃគូរបស់អ្នក និងជាប្រពន្ធនៃសម្ពន្ធមេត្រីរបស់អ្នកក៏ដោយ។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលលែងប្រពន្ធរបស់ខ្លួន កំពុងធ្វើឲ្យនាងទៅជាមនុស្សផិតក្បត់ហើយ លើកលែងតែក្នុងករណីអំពើអសីលធម៌ខាងផ្លូវភេទ រីឯអ្នកណាក៏ដោយដែលរៀបការជាមួយស្ត្រីប្ដីលែង អ្នកនោះក៏កំពុងផិតក្បត់ដែរ។
ចូរអ្នករាល់គ្នាគេចឲ្យផុតពីអំពើអសីលធម៌ខាងផ្លូវភេទទៅ! “អស់ទាំងបាបដែលមនុស្សប្រព្រឹត្ត គឺនៅខាងក្រៅរូបកាយ” ប៉ុន្តែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ គឺប្រព្រឹត្តបាបទាស់នឹងរូបកាយរបស់ខ្លួន។
ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ អ្នករាល់គ្នាបានសរសេរថា៖ “ជាការល្អដែលមនុស្សប្រុសមិនប៉ះពាល់មនុស្សស្រី”។
ប្ដីត្រូវបំពេញកាតព្វកិច្ចចំពោះប្រពន្ធ ហើយប្រពន្ធក៏ត្រូវធ្វើដូចគ្នាចំពោះប្ដីដែរ។
ប៉ុន្តែប្រសិនបើពួកគេគ្រប់គ្រងចិត្តមិនបាន ក៏ចូររៀបការចុះ ដ្បិតដែលរៀបការប្រសើរជាងមានភាពរោលរាល។
ដូច្នេះ ប្ដីត្រូវតែស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់រូបកាយខ្លួនឯងដែរ។ អ្នកដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន គឺស្រឡាញ់ខ្លួនឯង
ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយចូរឲ្យប្រពន្ធកោតខ្លាចប្ដីរបស់ខ្លួនដែរ៕
ដើម្បីឲ្យអ្នករាល់គ្នាម្នាក់ៗចេះរក្សារូបកាយរបស់ខ្លួន ក្នុងភាពវិសុទ្ធ និងភាពថ្លៃថ្នូរ
ហើយពួកគេហាមមិនឲ្យរៀបការ ទាំងឲ្យតមអាហារដែលព្រះបាននិម្មិតបង្កើតមកដើម្បីឲ្យអ្នកដែលជឿ និងអ្នកដែលស្គាល់សេចក្ដីពិត បានទទួលយកដោយអរព្រះគុណ។