Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:9 - ព្រះគម្ពីរខ្មែរសាកល

9 ប៉ុន្តែ​ប្រសិនបើ​ពួកគេ​គ្រប់គ្រងចិត្ត​មិន​បាន ក៏​ចូរ​រៀបការ​ចុះ ដ្បិត​ដែល​រៀបការ​ប្រសើរជាង​មានភាពរោលរាល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ប៉ុន្ដែ​ប្រសិនបើ​ពួកគេ​ទប់ចិត្ដ​មិន​បាន​ទេ​ ចូរ​រៀបការ​ចុះ​ ព្រោះ​បើ​រៀបការ​ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​តណ្ហា​ដុត​រោល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្តែ បើ​គេ​អត់​ទ្រាំ​មិន​បាន ចូរ​រៀប‌ការ​ចុះ ដ្បិត​ដែល​រៀប‌ការ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​មាន​តណ្ហា​ពុះ​កញ្ជ្រោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប៉ុន្តែ បើ​ទ្រាំ​មិន​បាន​ទេ ចូរ​រៀបការ​ចុះ ព្រោះ​បើ​រៀបការ​ប្រសើរ​ជាង​ទុក​ឲ្យ​ចិត្ត​នៅ​ពុះ​កញ្ជ្រោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ប៉ុន្តែ បើ​អ្នក​ទាំង​នោះ​អត់​ទ្រាំ​មិន​បាន នោះ​ចូរ​យក​ប្ដី​ប្រពន្ធ​ចុះ ដ្បិត​ដែល​យក​ប្ដី​ប្រពន្ធ នោះ​ជា​ជាង​ទ្រាំ​ឲ្យ​មាន​សេចក្ដី​រោល‌រាល​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប៉ុន្ដែ បើ​ទ្រាំ​មិន​បាន​ទេ ចូរ​រៀប‌ការ​ចុះ ព្រោះ​បើ​រៀប‌ការ ប្រសើរ​ជាង​ទុក​ឲ្យ​ចិត្ដ​នៅ​ពុះ​កញ្ជ្រោល។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ដោយសារ​ការទាំងនេះ​ជា​អ្វី​ដែលមិនអាចបដិសេធបាន អស់លោក​ត្រូវតែ​នៅស្ងៀម ហើយ​កុំ​ធ្វើ​អ្វី​តក់ក្រហល់ពេក​ឡើយ​។


ប៉ុន្តែ​ដើម្បី​ចៀសវាង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​របស់​ខ្លួន ហើយ​មនុស្សស្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​របស់ខ្លួន​ដែរ​។


ប៉ុន្តែ​ទោះបីជា​អ្នក​រៀបការ ក៏​មិនមែន​ប្រព្រឹត្តបាប​ទេ ហើយ​ទោះបីជា​ស្ត្រីព្រហ្មចារី​រៀបការ ក៏​មិនមែន​ថា​ប្រព្រឹត្តបាប​ដែរ​។ យ៉ាងណាមិញ អ្នកដែលរៀបការ​នឹង​ជួប​ទុក្ខវេទនា​ក្នុង​ជីវិត ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ចៀសផុត​ពី​ការនេះ​។


ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ម្នាក់​គិតថា​ខ្លួន​ប្រព្រឹត្តមិនគប្បី​ចំពោះ​ស្ត្រីព្រហ្មចារី​របស់​ខ្លួន ហើយ​បើ​នាង​ជិត​ហួសវ័យ ហើយ​បើ​មានតែ​ធ្វើ​ដូច្នោះ នោះ​ចូរឲ្យ​គាត់​ធ្វើ​តាម​ដែល​ប្រាថ្នា​ចុះ គឺ​ឲ្យ​អ្នកទាំងពីរ​រៀបការ​ទៅ គាត់​មិនមែន​ប្រព្រឹត្តបាប​ទេ​។


ប្រពន្ធ​ជាប់ចំណង​នឹង​ប្ដី ដរាបណា​ប្ដី​របស់​នាង​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​មាន​សេរីភាព​នឹង​រៀបការ​ជាមួយ​អ្នកណាក៏ដោយដែល​នាង​ចង់​រៀបការ ឲ្យតែ​រៀបការ​ក្នុង​ព្រះអម្ចាស់​។


ដើម្បីឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ចេះ​រក្សា​រូបកាយ​របស់​ខ្លួន ក្នុង​ភាពវិសុទ្ធ និង​ភាពថ្លៃថ្នូរ


ចំពោះ​ស្ត្រីមេម៉ាយ​វ័យក្មេង​វិញ ត្រូវ​បដិសេធ​កុំឲ្យរាប់ចូលក្នុងបញ្ជីឡើយ​។ ដ្បិត​កាលណា​ពួកនាង​បែរចេញពី​ព្រះ​គ្រីស្ទ​ដោយមានចិត្តស្រើបស្រាល ពួកនាង​ក៏​ចង់​រៀបការ​។


ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រីមេម៉ាយ​វ័យក្មេង​រៀបការ បង្កើតកូន ហើយ​មើលខុសត្រូវក្នុងផ្ទះ ដើម្បី​កុំឲ្យ​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​រករឿង​បាន​ត្មះតិះដៀល​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម