ប្រាជ្ញារបស់មនុស្សឆ្លាតវៃ យល់ច្បាស់នូវផ្លូវរបស់ខ្លួន រីឯភាពល្ងីល្ងើរបស់មនុស្សល្ងង់ គឺជាសេចក្ដីបោកបញ្ឆោត។
១ កូរិនថូស 6:5 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ដែលមានប្រាជ្ញា អាចដោះស្រាយរវាងបងប្អូនរបស់ខ្លួនបានទេឬ? Khmer Christian Bible ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។ តើនៅក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ឈ្លាសវៃអាចនឹងជំនុំជម្រះឲ្យបងប្អូនឯងបានទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា តើគ្មានអ្នកណាម្នាក់មានប្រាជ្ញា អាចនឹងអារកាត់រវាងពួកបងប្អូនរបស់ខ្លួនបានទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលខ្ញុំនិយាយដូច្នេះនេះ គឺដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាសវិញ តើគ្មានអ្នកមានប្រាជ្ញាណាក្នុងពួកអ្នករាល់គ្នា សូម្បីតែមួយ ដែលអាចនឹងជំនុំជំរះរឿង ដែលពួកបងប្អូនប្តឹងប្តល់គ្នាទេឬអី អាល់គីតាប ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? |
ប្រាជ្ញារបស់មនុស្សឆ្លាតវៃ យល់ច្បាស់នូវផ្លូវរបស់ខ្លួន រីឯភាពល្ងីល្ងើរបស់មនុស្សល្ងង់ គឺជាសេចក្ដីបោកបញ្ឆោត។
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
អាណានាសទូលតបថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំបានឮពីមនុស្សជាច្រើនអំពីមនុស្សនេះថា គាត់បានធ្វើការអាក្រក់ច្រើនប៉ុណ្ណាដល់វិសុទ្ធជនរបស់ព្រះអង្គនៅយេរូសាឡិម។
សូម្បីតែធម្មជាតិផ្ទាល់ក៏បង្រៀនអ្នករាល់គ្នាដែរថា ប្រសិនបើមនុស្សប្រុសទុកសក់វែង នោះជាការអាម៉ាស់មុខដល់ខ្លួន។
ចូរភ្ញាក់ខ្លួនឡើង ហើយឈប់ប្រព្រឹត្តបាប ដ្បិតមានអ្នកខ្លះមិនស្គាល់ព្រះ។ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។
កុំឲ្យអ្នកណាបោកបញ្ឆោតខ្លួនឯងឡើយ! ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាគិតថា ខ្លួនឯងមានប្រាជ្ញាក្នុងលោកីយ៍នេះ ចូរឲ្យអ្នកនោះត្រឡប់ជាមនុស្សល្ងង់ចុះ ដើម្បីឲ្យគាត់បានជាមនុស្សមានប្រាជ្ញាវិញ
យើងជាមនុស្សល្ងង់ព្រោះតែព្រះគ្រីស្ទ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាមនុស្សមានប្រាជ្ញាក្នុងព្រះគ្រីស្ទ; យើងជាមនុស្សខ្សោយ រីឯអ្នករាល់គ្នាជាមនុស្សខ្លាំងពូកែ; អ្នករាល់គ្នាជាមនុស្សមានកិត្តិយស រីឯយើងជាមនុស្សអាប់ឱនកិត្តិយស។
ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាសទេ គឺដើម្បីទូន្មានអ្នករាល់គ្នាដូចជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ។
ក្នុងចំណោមអ្នករាល់គ្នា កាលណាមានបញ្ហាជាមួយអ្នកឯទៀត តើមានអ្នកខ្លះហ៊ានប្ដឹងនៅចំពោះមនុស្សទុច្ចរិត គឺមិនប្ដឹងនៅចំពោះវិសុទ្ធជនឬ?
ប្រសិនបើអ្នករាល់គ្នាមានរឿងក្នុងជីវិតនេះមែន តើអ្នករាល់គ្នាឲ្យអ្នកដែលត្រូវគេមើលងាយក្នុងក្រុមជំនុំមកកាត់ក្ដីឬ?
ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។