ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
១ កូរិនថូស 16:5 - ព្រះគម្ពីរខ្មែរសាកល កាលណាខ្ញុំធ្វើដំណើរឆ្លងកាត់ម៉ាសេដូន ខ្ញុំនឹងមករកអ្នករាល់គ្នា ដ្បិតខ្ញុំចង់ធ្វើដំណើរឆ្លងកាត់ម៉ាសេដូនដែរ Khmer Christian Bible ពេលខ្ញុំឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា ដ្បិតខ្ញុំនឹងឆ្លងកាត់ស្រុកម៉ាសេដូនទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូនសិន) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាខ្ញុំបានដើរកាត់ស្រុកម៉ាសេដូនហើយ នោះខ្ញុំនឹងមកឯអ្នករាល់គ្នា ដ្បិតខ្ញុំត្រូវដើរកាត់ស្រុកម៉ាសេដូនសិន អាល់គីតាប ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។ |
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
ដ្បិតអ្នកជឿនៅម៉ាសេដូន និងអាខៃ បានពេញចិត្តនឹងចែកទានមួយចំនួនដល់អ្នកក្រីក្រក្នុងចំណោមវិសុទ្ធជននៅយេរូសាឡិម។
ប៉ុន្តែប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំមុខជាស្គាល់ មិនមែនពាក្យសម្ដីរបស់អ្នកដែលមានឫកធំទេ គឺអំណាចគេវិញ។