Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 16:6 - ព្រះគម្ពីរខ្មែរសាកល

6 ហើយ​ប្រហែលជា​ស្នាក់នៅ​ជាមួយ​អ្នករាល់គ្នា ឬ​អាច​នៅរហូតដល់ផុតរដូវរងា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជូនដំណើរ​ខ្ញុំ​ទៅ​កន្លែងណាដែល​ខ្ញុំ​ត្រូវ​ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ​ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ឬ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ពេញ​មួយ​រដូវ​រងារ​ផង​ ដើម្បី​ឲ្យអ្នក​រាល់គ្នា​ជូន​ដំណើរ​ខ្ញុំ​បន្ដ​ទៅ​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា ឬ​អាច​នៅ​ពេញ​មួយ​រដូវ​រងា​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ​បន្ត​ទៅ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ខ្ញុំ​ប្រហែល​ជា​នឹង​ស្នាក់​នៅ​ជា​មួយ​បងប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បងប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា​១​នឹង​អ្នក​រាល់​គ្នា​បន្តិច ឬ​អស់​១​រដូវ​រងា​ផង​ទេ​ដឹង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ ទៅ​ឯ​ទី​កន្លែង​ណា ដែល​ខ្ញុំ​នឹង​ទៅ​ត​ទៅ​មុន​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បង​ប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​ឲ្យ​បង​ប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 16:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ក្រុមជំនុំ​ជូនដំណើរ​ពួកគេ ពួកគេ​ក៏​ធ្វើដំណើរឆ្លងកាត់​ហ្វេនីស៊ី និង​សាម៉ារី ទាំង​រៀបរាប់ប្រាប់យ៉ាងលម្អិត​អំពី​ការកែប្រែចិត្ត​របស់​សាសន៍ដទៃ ធ្វើឲ្យ​បងប្អូន​ទាំងអស់​មាន​អំណរ​យ៉ាងខ្លាំង​។


ពួក​អ្នក​ដែល​ជូនដំណើរ​ប៉ូល បាន​នាំ​គាត់​ទៅ​រហូតដល់​អាថែន​។ ក្រោយពី​ទទួល​ពាក្យផ្ដែផ្ដាំ​ឲ្យ​ស៊ីឡាស និង​ធីម៉ូថេ​មករក​គាត់​យ៉ាងលឿនបំផុត ពួកគេ​ក៏​ត្រឡប់ទៅវិញ​។


ពួកគេ​ឈឺផ្សាក្នុងចិត្ត ជាពិសេស​ចំពោះ​ពាក្យ​ដែល​ប៉ូល​និយាយ​ថា ពួកគេ​នឹង​មិន​ឃើញ​មុខ​គាត់​ទៀតឡើយ​។ បន្ទាប់មក ពួកគេ​ជូនដំណើរ​គាត់​ទៅដល់​សំពៅ៕


ប៉ុន្តែ​ដល់​ពេល​ថ្ងៃ​ទាំងនោះ​កន្លងផុតទៅ យើង​ក៏​បន្តដំណើរ​ចេញទៅ​ទៀត​។ ពួកគេ​ទាំងអស់គ្នា ព្រមទាំង​ប្រពន្ធ និង​កូន​ៗ បាន​ជូនដំណើរ​យើង​រហូតដល់​ខាងក្រៅ​ទីក្រុង​។ ក្រោយពី​លុតជង្គង់​អធិស្ឋាន​នៅ​មាត់សមុទ្រ


ណាមួយ​កំពង់ផែ​នេះ​មិនស្រួល​សម្រាប់​ការចាំឲ្យផុតរដូវរងា ដូច្នេះ​ពួកគេ​ភាគច្រើន​ចេញយោបល់​ឲ្យ​ចេញសំពៅ​ពីទីនោះ ក្រែងលោ​អាច​ទៅដល់​ហ្វេនីច​បាន ដើម្បី​ចាំឲ្យផុតរដូវរងា​។ ហ្វេនីច​ជា​កំពង់ផែ​មួយ​នៅ​ក្រែត ដែល​បែរមុខ​ទៅ​ទិសខាងត្បូងឆៀងខាងលិច និង​ទិសខាងជើងឆៀងខាងលិច​។


បី​ខែ​ក្រោយមក យើង​បាន​ចេញដំណើរ​តាម​សំពៅ​មួយ​ពី​អ័លេក្សានទ្រា​ដែល​ចាំឲ្យផុតរដូវរងា​នៅ​កោះ​នោះ​។ សំពៅនោះ​មាន​រូបចម្លាក់​ព្រះជាបងប្អូនភ្លោះ​។


ពោលគឺ កាលណា​ខ្ញុំ​ធ្វើដំណើរ​ទៅ​អេស្ប៉ាញ ខ្ញុំ​សង្ឃឹម​នឹង​ជួប​អ្នករាល់គ្នា​នៅ​តាមផ្លូវ ហើយ​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ពី​ទីនោះ​ទៅមុខទៀត ក្រោយពី​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​បន្តិច​សិន​។


ដូច្នេះ កុំឲ្យអ្នកណា​មើលងាយ​គាត់​ឡើយ​។ ផ្ទុយទៅវិញ សូម​ជូនដំណើរ​គាត់​ដោយ​សុខសាន្ត​ចុះ ដើម្បីឲ្យ​គាត់​បាន​មកដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ជាមួយ​បងប្អូន​ឯទៀត​។


គឺ​ខ្ញុំ​ចង់​ធ្វើដំណើរឆ្លងកាត់​អ្នករាល់គ្នា​ទៅ​ម៉ាសេដូន ហើយ​ត្រឡប់​ពី​ម៉ាសេដូន​មករក​អ្នករាល់គ្នា​វិញ រួច​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ទៅ​យូឌា​។


កាលណា​ខ្ញុំ​ចាត់​អើតេម៉ាស ឬ​ទីឃីកុស​ឲ្យមក​ជួប​អ្នក សូម​ព្យាយាម​មករក​ខ្ញុំ​នៅ​នីកូប៉ូលី ដ្បិត​ខ្ញុំ​បាន​សម្រេចចិត្ត​ស្នាក់នៅ​ទីនោះ​រហូតដល់ផុតរដូវរងា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម