ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 15:53 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ភាពដែលរមែងតែងតែសាបសូន្យ​នេះ ត្រូវតែ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះសាបសូន្យ ហើយ​ភាពដែលរមែងតែងតែស្លាប់​នេះ ត្រូវតែ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះស្លាប់​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​រូបកាយ​ដែល​ពុក​រលួយ​នេះ​ ត្រូវ​តែ​ពាក់​ភាព​មិន​ពុក​រលួយ​ ហើយ​រូបកាយ​ដែល​តែងតែ​ស្លាប់​នេះ​ត្រូវ​តែ​ពាក់​ភាព​មិន​ចេះ​ស្លាប់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​រូប‌កាយ​ដែល​ពុក​រលួយ​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ចេះ​ស្លាប់​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ ត្រូវ​ទទួល​យក​ភាព​អមតៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ត្រូវ​តែ​រូប‌កាយ​ដ៏​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ​វិញ ហើយ​រូប‌កាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ​ដែរ

សូមមើលជំពូក

អាល់គីតាប

ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​ត្រូវ​ទទួល​យក​ភាព​អមតៈ។

សូមមើលជំពូក



១ កូរិន‌ថូស 15:53
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រហូតដល់​ជំនួស​សិរីរុងរឿង​នៃ​ព្រះ​ដ៏អមតៈ ដោយ​រូបសំណាក​ដែល​ប្រដូចនឹង​មនុស្ស បក្សាបក្សី សត្វជើងបួន និង​សត្វលូនវារ ដែលរមែងតែងតែស្លាប់​។


ចំពោះ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង កិត្តិយស និង​អមតភាព​តាមរយៈ​ការធ្វើល្អ​ដោយ​ស៊ូទ្រាំ ព្រះអង្គនឹងសង​ជីវិតអស់កល្បជានិច្ច​ដល់អ្នកនោះវិញ


ជាការពិត អស់អ្នកដែល​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​ព្រះ​គ្រីស្ទ បាន​បំពាក់ខ្លួន​ដោយ​ព្រះ​គ្រីស្ទ​ហើយ​។


ព្រមទាំង​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​ត្រូវបាន​និម្មិតបង្កើត​ឲ្យមានលក្ខណៈ​ដូច​ព្រះ ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីវិសុទ្ធ​នៃ​សេចក្ដីពិត​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។