១ កូរិនថូស 15:53 - អាល់គីតាប53 ព្រោះរូបកាយដែលតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលតែងតែស្លាប់នេះត្រូវទទួលយកភាពអមតៈ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល53 ដ្បិតភាពដែលរមែងតែងតែសាបសូន្យនេះ ត្រូវតែបំពាក់ខ្លួនដោយភាពដែលមិនចេះសាបសូន្យ ហើយភាពដែលរមែងតែងតែស្លាប់នេះ ត្រូវតែបំពាក់ខ្លួនដោយភាពដែលមិនចេះស្លាប់។ សូមមើលជំពូកKhmer Christian Bible53 ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់ភាពមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះត្រូវតែពាក់ភាពមិនចេះស្លាប់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦53 ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវតែពាក់សេចក្តីមិនចេះស្លាប់វិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥53 ព្រោះរូបកាយដែលតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវទទួលយកភាពអមតៈ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤53 ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញដែរ សូមមើលជំពូក |