Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:53 - Khmer Christian Bible

53 ដ្បិត​រូបកាយ​ដែល​ពុក​រលួយ​នេះ​ ត្រូវ​តែ​ពាក់​ភាព​មិន​ពុក​រលួយ​ ហើយ​រូបកាយ​ដែល​តែងតែ​ស្លាប់​នេះ​ត្រូវ​តែ​ពាក់​ភាព​មិន​ចេះ​ស្លាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

53 ដ្បិត​ភាពដែលរមែងតែងតែសាបសូន្យ​នេះ ត្រូវតែ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះសាបសូន្យ ហើយ​ភាពដែលរមែងតែងតែស្លាប់​នេះ ត្រូវតែ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះស្លាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 ដ្បិត​រូប‌កាយ​ដែល​ពុក​រលួយ​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ចេះ​ស្លាប់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ ត្រូវ​ទទួល​យក​ភាព​អមតៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 ដ្បិត​ត្រូវ​តែ​រូប‌កាយ​ដ៏​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ​វិញ ហើយ​រូប‌កាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

53 ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​ត្រូវ​ទទួល​យក​ភាព​អមតៈ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:53
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​ពួកគេ​បាន​ដូរ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​មិន​ចេះ​ស្លាប់​ យក​រូប​សំណាក​របស់​មនុស្ស​ដែល​ពុក​រលួយ​ ព្រមទាំង​សត្វស្លាប​ សត្វ​ជើង​បួន​ និង​សត្វ​លូន​វារ​មក​ជំនួស​វិញ។​


​រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ដោយ​មាន​ការ​ស៊ូទ្រាំ​ ទាំង​ស្វែង​រក​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​ភាព​មិន​ពុក​រលួយ​ នោះ​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច​


ដ្បិត​អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ព្រះគ្រិស្ដ​ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះគ្រិស្ដ​ហើយ។​


ទាំង​ពាក់​មនុស្ស​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដូច​ព្រះជាម្ចាស់​ ដែល​មាន​សេចក្ដី​សុចរិត​ និង​សេចក្ដី​បរិសុទ្ធ​របស់​សេចក្ដី​ពិត។​


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ឥឡូវ​នេះ​យើង​ជា​កូន​របស់​ព្រះជាម្ចាស់​ ហើយ​យើង​នឹង​ត្រលប់​ជា​យ៉ាង​ណា​នោះ​ មិន​ទាន់​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។​ យើង​ដឹង​ថា​ នៅ​ពេល​ព្រះអង្គ​លេច​មក​ យើង​នឹង​បាន​ដូច​ជា​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​មាន​លក្ខណៈ​យ៉ាង​ណា​ យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម