ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 15:38 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ព្រះ​ប្រទាន​ឲ្យ​វា​មាន​រូបរាង​តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ ព្រមទាំង​ឲ្យ​គ្រាប់​នីមួយៗ​មាន​រូបរាង​របស់វាផ្ទាល់​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ព្រះជាម្ចាស់​ប្រទាន​រូបរាង​ឲ្យ​គ្រាប់​នោះ​តាម​ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​ ​ព្រមទាំង​ឲ្យ​គ្រាប់​ពូជ​និមួយៗ​មាន​រូបរាង​របស់​វា​ផ្ទាល់‍។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ព្រះ​ប្រទាន​ឲ្យ​ពូជ​នោះ​មាន​រូប​រាង តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ពូជ​នីមួយៗ មាន​រូប​រាង​តាម​ប្រភេទ​របស់​វា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ដើម​ទីទៃ​ពី​គ្នា​រៀង​រាល់​ពូជ តាម​ព្រះ‌ហឫទ័យ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ អុលឡោះ​ប្រទាន​ឲ្យ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ចិត្ត​របស់​ទ្រង់ ហើយ​ទ្រង់​ប្រទាន​ឲ្យ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។

សូមមើលជំពូក



១ កូរិន‌ថូស 15:38
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ស្មៅ​ដុះឡើង​សម្រាប់​សត្វស្រុក ក៏​ធ្វើឲ្យ​ដំណាំបន្លែ​ដុះឡើង​សម្រាប់​ជា​ការងារ​ដល់​មនុស្ស ដើម្បីឲ្យ​គេ​ទាញយក​អាហារ​ពី​ផែនដី​។


ដ្បិត​ដូចដែល​ផែនដី​ធ្វើឲ្យ​ចេញ​ពន្លក ហើយ​សួនច្បារ​ធ្វើឲ្យ​អ្វីដែលព្រោះ​នៅ​ទីនោះ​ដុះឡើង​យ៉ាងណា ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ក៏​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត និង​សេចក្ដីសរសើរតម្កើង​ដុះឡើង នៅចំពោះ​ប្រជាជាតិ​ទាំងអស់​យ៉ាងនោះដែរ​៕


ហើយ​អ្វីដែល​អ្នក​បាន​ព្រោះ​នោះ មិនមែន​ជា​រូបរាង​ដែល​ត្រូវ​ដុះឡើង​នោះ​ទេ គឺ​ជា​គ្រាប់​ទទេ​ប៉ុណ្ណោះ ដូចជា​គ្រាប់​ស្រូវសាលី ឬ​គ្រាប់​អ្វី​ផ្សេងទៀត​។


គ្រប់ទាំង​សាច់​ក៏​មិន​ដូចគ្នា​ដែរ មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​មាន​សាច់​ម្យ៉ាង បក្សាបក្សី​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​ក៏​មាន​សាច់​ម្យ៉ាង​ដែរ​។


ដូច្នេះ ទាំង​អ្នកដាំ និង​អ្នកស្រោចទឹក​មិនមែនជាអ្វីទេ មានតែ​ព្រះ​ដែល​ធ្វើឲ្យដុះឡើង​ទេ ដែលសំខាន់​។