១ កូរិនថូស 15:36 - ព្រះគម្ពីរខ្មែរសាកល មនុស្សល្ងីល្ងើអើយ! អ្វីដែលអ្នកព្រោះ មិនទទួលជីវិតទេ លុះត្រាតែវាងាប់ Khmer Christian Bible មនុស្សល្ងង់អើយ! អ្វីដែលអ្នកព្រោះទៅ បើមិនងាប់ទេ វាក៏មិនដុះឡើងដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះ បើវាមិនស្លាប់ទេ នោះវាក៏មិនរស់ឡើងវិញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សឆោតល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះទៅ វាមានជីវិតបាន លុះត្រាតែវាងាប់សិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សកំឡៅអើយ គ្រាប់ពូជដែលអ្នកព្រោះទៅ បើមិនងាប់ នោះមិនពន្លកដុះឡើងទេ អាល់គីតាប មនុស្សឆោតល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះទៅ វាមានជីវិតបាន លុះត្រាតែវាស្លាប់សិន។ |
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ឱ មនុស្សល្ងង់ខ្លៅ និងមានចិត្តក្រនឹងជឿទុកចិត្តលើអស់ទាំងសេចក្ដីដែលបណ្ដាព្យាការីបានថ្លែងទុកអើយ!
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែគ្រាប់ស្រូវធ្លាក់ទៅដីហើយងាប់ ពុំនោះទេ វានៅតែមួយដដែល ប៉ុន្តែប្រសិនបើងាប់វិញ វាបង្កើតផលជាច្រើន។
ហើយអ្វីដែលអ្នកបានព្រោះនោះ មិនមែនជារូបរាងដែលត្រូវដុះឡើងនោះទេ គឺជាគ្រាប់ទទេប៉ុណ្ណោះ ដូចជាគ្រាប់ស្រូវសាលី ឬគ្រាប់អ្វីផ្សេងទៀត។
ដូច្នេះ ចូរប្រុងប្រយ័ត្នដោយយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នករាល់គ្នាដើរ កុំឲ្យដូចមនុស្សគ្មានប្រាជ្ញាឡើយ គឺឲ្យដូចមនុស្សមានប្រាជ្ញាវិញ
ឱ មនុស្សឥតប្រយោជន៍អើយ! តើអ្នកចង់ដឹងថា ជំនឿដែលគ្មានការប្រព្រឹត្តគឺឥតប្រយោជន៍ឬ?