Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:35 - ព្រះគម្ពីរខ្មែរសាកល

35 ប៉ុន្តែ​នឹង​មាន​អ្នកខ្លះ​សួរថា​៖ “តើ​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​យ៉ាងដូចម្ដេច​? តើ​ពួកគេ​នឹង​មក​ដោយ​រូបកាយ​បែបណា​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ប៉ុន្ដែ​មុខជា​មាន​អ្នក​ខ្លះ​សួរ​ថា​ តើ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​យ៉ាង​ដូចម្ដេច?​ ពេល​ពួកគេ​រស់​ឡើង​វិញ​ តើ​មាន​រូបកាយ​យ៉ាង​ដូចម្ដេច​ដែរ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ប៉ុន្តែ នឹង​មាន​ម្នាក់​សួរ​ថា៖ «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​យ៉ាង​ដូច‌ម្តេច? តើ​គេ​រស់​ឡើង​វិញ​មាន​រូប‌កាយ​បែប​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 មាន​ម្នាក់​ប្រហែល​ជា​ចង់​សួរ​ថា: «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​បែប​ដូច​ម្ដេច? តើ​អ្នក​រស់​ឡើង​វិញ​មាន​រូប​កាយ​យ៉ាង​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 មុខ​ជា​នឹង​មាន​អ្នក​ណា​មួយ​សួរ​ថា ឯ​ពួក​មនុស្ស​ស្លាប់ នឹង​រស់​ឡើង​វិញ​យ៉ាង​ណា តើ​មក​វិញ​មាន​រូប‌កាយ​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ប្រហែល​ជា​មាន​ម្នាក់​ចង់​សួរ​ថាៈ «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​បែប​ដូច​ម្ដេច? តើ​អ្នក​រស់​ឡើង​វិញ​មាន​រូប​កាយ​យ៉ាង​ណា?»។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:35
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​និយាយថា​៖ “តើ​ព្រះ​ដឹង​ដូចម្ដេច​? តើ​ព្រះ​ដ៏ខ្ពស់បំផុត​មាន​ចំណេះដឹង​ឬ​?”។


ដូចដែល​អ្នក​មិន​ស្គាល់​ផ្លូវ​ដែល​ខ្យល់ដង្ហើម​មកដល់​ឆ្អឹង​នៅក្នុង​ផ្ទៃ​របស់​ស្ត្រី​មានផ្ទៃពោះ​យ៉ាងណា អ្នក​ក៏​មិន​អាច​ស្គាល់​កិច្ចការ​របស់​ព្រះ​ដែល​បង្កើត​របស់សព្វសារពើ​យ៉ាងនោះដែរ​។


នីកូដេម​ទូល​ព្រះអង្គ​ថា​៖ “តើ​មនុស្ស​ចាស់​អាច​កើតមក​យ៉ាងដូចម្ដេច​បាន​? គាត់​មិន​អាច​ចូលទៅ​ក្នុង​ផ្ទៃ​ម្ដាយ​របស់​ខ្លួន​វិញ ហើយ​កើតមក​ម្ដងទៀត​ទេ មែនទេ​?”។


នីកូដេម​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “តើ​ការទាំងនេះ​អាច​កើតឡើង​យ៉ាងដូចម្ដេច​បាន​?”។


ពួកគេ​ក៏​សួរ​គាត់​ថា៖ “ចុះ​ភ្នែក​របស់អ្នក​ត្រូវបាន​បើក​យ៉ាងដូចម្ដេច​?”។


ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា​៖ “ចុះ​ហេតុអ្វីបានជា​ព្រះ​នៅតែ​ចាប់កំហុស​ទៀត​? ព្រោះថា តើ​នរណា​អាច​ប្រឆាំង​នឹង​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​?”។


ព្រះអង្គ​នឹង​បំផ្លាស់បំប្រែ​រូបកាយ​តូចទាប​របស់យើង​នេះ ឲ្យ​បាន​ដូច​ព្រះកាយ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឫទ្ធានុភាព​ដែល​អាច​ទាំង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នឹង​ព្រះអង្គ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម