ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។
១ កូរិនថូស 14:32 - ព្រះគម្ពីរខ្មែរសាកល វិញ្ញាណរបស់ព្យាការី តែងតែចុះចូលនឹងព្យាការី Khmer Christian Bible រីឯវិញ្ញាណរបស់អ្នកនាំព្រះបន្ទូលត្រូវចុះចូលនឹងអ្នកនាំព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯវិញ្ញាណរបស់ពួកអ្នកដែលថ្លែងទំនាយ គឺស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងទំនាយនោះឯង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូល ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯវិញ្ញាណនៃពួកអ្នកដែលអធិប្បាយ នោះនៅក្រោមអំណាចអ្នកនោះឯង អាល់គីតាប អំណោយទានខាងការថ្លែងបន្ទូលនៃអុលឡោះ ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងបន្ទូល |
ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។
ដ្បិតអ្នកទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលបានម្នាក់ម្ដងៗ ដើម្បីឲ្យទាំងអស់គ្នាបានរៀន និងទទួលការលើកទឹកចិត្ត។
ដ្បិតព្រះមិនមែនជាព្រះនៃភាពច្របូកច្របល់ទេ គឺជាព្រះនៃសន្តិភាពវិញ។ ដូចក្នុងក្រុមជំនុំទាំងអស់របស់វិសុទ្ធជន
កុំឲ្យរំជួលចិត្តភ្លាម ឬភ័យស្លន់ស្លោឡើយ មិនថាដោយសារតែវិញ្ញាណក្ដី ដោយសារតែពាក្យសម្ដីក្ដី ឬដោយសារតែសំបុត្រទំនងជាមកពីយើងក្ដី ដែលថាថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។
រួចទូតសួគ៌នោះនិយាយនឹងខ្ញុំថា៖ “ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយពិតប្រាកដ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់បណ្ដាព្យាការី បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមក ដើម្បីបង្ហាញឲ្យពួកបាវបម្រើរបស់ព្រះអង្គឃើញអ្វីដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗ”។