ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 14:11 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ប្រសិនបើ​ខ្ញុំ​មិន​យល់​ន័យ​របស់​ភាសា​នោះ ខ្ញុំ​ជា​ជនបរទេស​ចំពោះ​អ្នក​ដែល​និយាយ​នោះ ហើយ​អ្នក​ដែល​និយាយ​នោះ​ក៏​ជា​ជនបរទេស​ចំពោះ​ខ្ញុំ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ហើយ​បើ​ខ្ញុំ​មិន​យល់​អត្ថន័យ​ភាសា​នោះ​ទេ​ ខ្ញុំ​នឹង​ត្រលប់​ជា​ជន​បរទេស​សម្រាប់​អ្នក​ដែល​កំពុង​និយាយ​ ហើយ​អ្នក​ដែល​កំពុង​និយាយ​ក៏​ជា​ជន​បរទេស​សម្រាប់​ខ្ញុំ​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មិន​យល់​ន័យ​របស់​សំឡេង​នោះ​ទេ ខ្ញុំ​នឹង​ដូច​ជា​ជន​បរទេស​ចំពោះ​អ្នក​និយាយ ហើយ​អ្នក​និយាយក៏​ដូច​ជា​ជនបរទស​ចំពោះ​ខ្ញុំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ បើ​ខ្ញុំ​មិន​យល់​ន័យ​សំឡេង​នោះ នោះ​អ្នក​ដែល​និយាយ នឹង​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ប្រទេស​ដទៃ ហើយ​អ្នក​ដែល​និយាយ​នឹង​បាន​ដូច​ជា​អ្នក​ប្រទេស​ដទៃ​ដល់​ខ្ញុំ​ដែរ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។

សូមមើលជំពូក



១ កូរិន‌ថូស 14:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកស្រុក​នោះ​បាន​បង្ហាញ​ចិត្តសប្បុរស​មិន​ធម្មតា​ដល់​យើង​។ ដោយសារ​ធ្លាក់​ភ្លៀង និង​រងា​ផង ពួកគេ​ក៏​បង្កាត់​ភ្លើង​ទទួល​យើង​ទាំងអស់គ្នា​។


កាល​អ្នកស្រុក​នោះ​ឃើញ​ពស់​កំពុង​សំយុងចុះ​ពី​ដៃ​របស់​គាត់ ពួកគេ​និយាយ​គ្នា​ថា​៖ “អ្នក​នេះ​ប្រាកដជា​ឃាតករ​មែនហើយ ទោះបីជា​វា​គេចរួច​ពី​សមុទ្រ​ក៏ដោយ ក៏​ព្រះម៉ែនៃសេចក្ដីយុត្តិធម៌​មិន​ទុកឲ្យ​វា​នៅរស់​ដែរ”។


ខ្ញុំ​មាន​កាតព្វកិច្ច​ចំពោះ​ទាំង​ជនជាតិក្រិក និង​ជនជាតិដែលគ្មានអារ្យធម៌ ទាំង​មនុស្ស​មានប្រាជ្ញា និង​មនុស្ស​ល្ងង់ខ្លៅ​។


ក្នុង​ពិភពលោក ប្រហែលជា​មាន​ភាសា​ផ្សេងៗ​ជាច្រើន ប៉ុន្តែ​គ្មាន​ភាសា​ណាមួយ​ដែល​គ្មានន័យ​ឡើយ​។


នៅក្នុង​ក្រឹត្យវិន័យ មាន​សរសេរ​ទុកមក​ថា​: “ព្រះអម្ចាស់​មានបន្ទូលថា​: ‘យើង​នឹង​និយាយ​ទៅកាន់​ប្រជាជន​នេះ​ដោយ​ភាសាបរទេស និង​ដោយ​បបូរមាត់​របស់​អ្នកដទៃ ទោះបីជា​ដូច្នេះ​ក៏ដោយ ក៏​ពួកគេ​មិន​ស្ដាប់​យើង​ដែរ’”។


ក្នុងនេះ​គ្មាន​ជនជាតិក្រិក និង​ជនជាតិយូដា គ្មាន​អ្នកដែលទទួលពិធីកាត់ស្បែក និង​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មាន​ជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និង​មនុស្សមានសេរីភាព​ឡើយ គឺ​ព្រះ​គ្រីស្ទ​ជា​គ្រប់ការទាំងអស់ ហើយ​នៅក្នុង​គ្រប់ការទាំងអស់​។