Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:11 - Khmer Christian Bible

11 ដូច្នេះ​ហើយ​បើ​ខ្ញុំ​មិន​យល់​អត្ថន័យ​ភាសា​នោះ​ទេ​ ខ្ញុំ​នឹង​ត្រលប់​ជា​ជន​បរទេស​សម្រាប់​អ្នក​ដែល​កំពុង​និយាយ​ ហើយ​អ្នក​ដែល​កំពុង​និយាយ​ក៏​ជា​ជន​បរទេស​សម្រាប់​ខ្ញុំ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ដូច្នេះ ប្រសិនបើ​ខ្ញុំ​មិន​យល់​ន័យ​របស់​ភាសា​នោះ ខ្ញុំ​ជា​ជនបរទេស​ចំពោះ​អ្នក​ដែល​និយាយ​នោះ ហើយ​អ្នក​ដែល​និយាយ​នោះ​ក៏​ជា​ជនបរទេស​ចំពោះ​ខ្ញុំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មិន​យល់​ន័យ​របស់​សំឡេង​នោះ​ទេ ខ្ញុំ​នឹង​ដូច​ជា​ជន​បរទេស​ចំពោះ​អ្នក​និយាយ ហើយ​អ្នក​និយាយក៏​ដូច​ជា​ជនបរទស​ចំពោះ​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ បើ​ខ្ញុំ​មិន​យល់​ន័យ​សំឡេង​នោះ នោះ​អ្នក​ដែល​និយាយ នឹង​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ប្រទេស​ដទៃ ហើយ​អ្នក​ដែល​និយាយ​នឹង​បាន​ដូច​ជា​អ្នក​ប្រទេស​ដទៃ​ដល់​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ប៉ុន្ដែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​អ្នក​កោះ​នោះ​បាន​បង្ហាញ​ចិត្ដ​សប្បុរស​ដល់​យើង​រក​ប្រៀបផ្ទឹម​ពុំ​បាន​ ពួកគេ​បាន​បង្កាត់​ភ្លើង​ទទួល​ពួក​យើង​ទាំង​អស់​គ្នា​ ព្រោះ​ភ្លៀង​កំពុង​ធ្លាក់​ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់។​


ពេល​ពួក​អ្នក​កោះ​ឃើញ​ពស់​វែក​កំពុង​ព្យួរ​ជាប់​ដៃ​របស់​លោក​ប៉ូល​ ពួកគេ​ក៏​និយាយ​គ្នា​ថា៖​ «មនុស្ស​នេះ​ប្រាកដ​ជា​ឃាតក​ហើយ​ ទើប​សេចក្ដី​យុត្ដិធម៌​មិន​ទុក​ឲ្យ​គាត់​រស់​ ទោះជា​គាត់​បាន​រួច​ជីវិត​ពី​សមុទ្រ​ក៏​ដោយ»។​


ខ្ញុំ​ជំពាក់​ទាំង​ជនជាតិ​ក្រេក​ និង​ជនជាតិ​ដទៃ​ទៀត​ ទាំង​អ្នក​ប្រាជ្ញ​ និង​អ្នក​ល្ងង់ខ្លៅ​


នៅ​ក្នុង​ពិភពលោក​អាច​មាន​ភាសា​ច្រើន​មែន​ ប៉ុន្ដែ​គ្មាន​ភាសា​ណា​មួយ​ដែល​គ្មាន​អត្ថន័យ​នោះ​ទេ​


មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​ថា៖​ «យើង​នឹង​និយាយ​ទៅ​ប្រជាជន​នេះ​ដោយ​ភាសា​ផ្សេងៗ​ ហើយ​ដោយ​បបូរ​មាត់​របស់​អ្នក​ផ្សេង​ ប៉ុន្ដែ​ពួកគេ​មិនស្ដាប់​យើង​ដដែល»​ គឺ​ព្រះអម្ចាស់​មានបន្ទូល​ដូច្នេះ។​


នៅ​សណ្ឋាន​នោះ​លែង​មាន​ជនជាតិ​ក្រេក​ ឬ​ជនជាតិ​យូដា​ ពួក​កាត់ស្បែក​ ឬ​ពួក​មិន​កាត់ស្បែក​ ពួក​មនុស្ស​ព្រៃ​ ឬ​ពួក​ជនជាតិ​ភាគ​តិច​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ទៀត​ហើយ​ ព្រោះ​ព្រះគ្រិស្ដ​ជា​ទាំង​អស់​ ហើយ​គង់​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម