រីឯអវយវៈរបស់យើងដែលសមរម្យ យើងមិនចាំបាច់បន្ថែមអ្វីទេ។ យ៉ាងណាមិញ ព្រះបានផ្គុំរូបកាយ ដោយប្រទានភាពថ្លៃថ្នូរឲ្យរឹតតែច្រើនដល់អវយវៈដែលខ្វះខាត
១ កូរិនថូស 12:25 - ព្រះគម្ពីរខ្មែរសាកល ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យអវយវៈទាំងប៉ុន្មានមានការយកចិត្តទុកដាក់ដូចគ្នា ចំពោះគ្នាទៅវិញទៅមក។ Khmer Christian Bible ដើម្បីកុំឲ្យមានការបែកបាក់នៅក្នុងរូបកាយ ផ្ទុយទៅវិញ ឲ្យអវយវៈទាំងឡាយ ខ្វល់ខ្វាយចំពោះគ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យមានការបាក់បែកនៅក្នុងរូបកាយ គឺឲ្យអវយវៈទាំងប៉ុន្មានបានជួយគាំពារគ្នាទៅវិញទៅមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យសរីរាង្គយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីមិនឲ្យមានសេចក្ដីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក អាល់គីតាប ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យសរីរាង្គយកចិត្ដទុកដាក់ជួយគ្នាទៅវិញទៅមក។ |
រីឯអវយវៈរបស់យើងដែលសមរម្យ យើងមិនចាំបាច់បន្ថែមអ្វីទេ។ យ៉ាងណាមិញ ព្រះបានផ្គុំរូបកាយ ដោយប្រទានភាពថ្លៃថ្នូរឲ្យរឹតតែច្រើនដល់អវយវៈដែលខ្វះខាត
ប្រសិនបើអវយវៈណាមួយរងទុក្ខ អវយវៈទាំងអស់ក៏រងទុក្ខជាមួយដែរ; ប្រសិនបើអវយវៈណាមួយទទួលការលើកតម្កើងសិរីរុងរឿង អវយវៈទាំងអស់ក៏អបអរជាមួយដែរ។
ពីព្រោះអ្នករាល់គ្នានៅតែនៅខាងសាច់ឈាមនៅឡើយ។ ដ្បិតប្រសិនបើមានការឈ្នានីស និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា តើអ្នករាល់គ្នាមិននៅខាងសាច់ឈាម ហើយដើរតាមរបៀបមនុស្សទេឬ?
ជាទីបញ្ចប់ បងប្អូនអើយ ចូរអ្នករាល់គ្នាអរសប្បាយ! ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការកម្សាន្តចិត្ត ចូរមានចិត្តតែមួយ ចូរនៅសុខជាមួយគ្នា នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
ដូច្នេះ ទោះបីជាខ្ញុំបានសរសេរមកអ្នករាល់គ្នាក៏ដោយ ក៏មិនមែនដើម្បីអ្នកដែលធ្វើខុស ឬដើម្បីអ្នកដែលរងការអយុត្តិធម៌នោះទេ គឺដើម្បីឲ្យចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាចំពោះយើង ត្រូវបានបញ្ជាក់ឲ្យច្បាស់ដល់អ្នករាល់គ្នានៅចំពោះព្រះ។
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលព្រះអង្គបានប្រទានសេចក្ដីខ្នះខ្នែងមកក្នុងចិត្តរបស់ទីតុស ជាសេចក្ដីខ្នះខ្នែងដូចគ្នាដែលខ្ញុំមានចំពោះអ្នករាល់គ្នា។