Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:24 - ព្រះគម្ពីរខ្មែរសាកល

24 រីឯ​អវយវៈ​របស់យើង​ដែល​សមរម្យ យើង​មិន​ចាំបាច់​បន្ថែមអ្វី​ទេ​។ យ៉ាងណាមិញ ព្រះ​បាន​ផ្គុំ​រូបកាយ ដោយ​ប្រទាន​ភាពថ្លៃថ្នូរ​ឲ្យ​រឹតតែច្រើន​ដល់​អវយវៈ​ដែល​ខ្វះខាត

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ប៉ុន្ដែ​អវយវៈ​របស់​យើង​ដែល​ស្អាត​ហើយ​នោះ​ មិន​ត្រូវការ​សម្អិត​សម្អាង​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​បាន​ផ្គុំ​រូបកាយ​ឡើង​ ដោយ​ប្រទាន​ឲ្យ​មាន​តម្លៃ​កាន់​តែ​វិសេស​ដល់​អវយវៈ​ណា​ដែល​មាន​ការ​ខ្វះខាត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 រីឯ​អវ‌យវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ។ ព្រះ​បាន​រៀប​ចំ​រូប‌កាយ​របស់​យើង ដោយ​ប្រទាន​ឲ្យ​អវ‌យវៈ​ណា​ដែល​ខ្វះ​ខាត បាន​កាន់​តែ​មាន​តម្លៃ​វិសេស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ‌ទ្រង់​បាន​ផ្សំ​រូប‌កាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

24 រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ដ​ទុក​ដាក់​ទេ។ អុលឡោះ​បាន​រៀប‌ចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលនោះ ពួកគេ​ទាំង​ពីរ​នៅ​ខ្លួនទទេ គឺ​មនុស្ស និង​ប្រពន្ធ​របស់គាត់ ប៉ុន្តែ​ពួកគេ​មិន​អៀនខ្មាស​ឡើយ​៕


ព្រះអង្គ​មានបន្ទូលថា​៖ “តើ​នរណា​ប្រាប់​អ្នក​ថា​អ្នក​នៅ​ខ្លួនទទេ​ដូច្នេះ​? តើ​អ្នក​បាន​ហូប​ពី​ដើមឈើ​ដែល​យើង​បាន​បង្គាប់​អ្នក​មិន​ឲ្យ​ហូប​ពី​វា​ឬ​?”។


ប្រសិនបើ​ភ្នែក​ស្ដាំ​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ទៅ​! ដ្បិត​ដែល​បាត់​អវយវៈ​មួយ​របស់អ្នក ប៉ុន្តែ​រូបកាយ​ទាំងមូល​មិន​ត្រូវ​ទម្លាក់​ទៅក្នុង​ស្ថាននរក ជាការប្រសើរជាង​សម្រាប់​អ្នក​។


ហើយ​ចំពោះ​អវយវៈ​ទាំងនោះ​ដែល​មើលទៅដូចជា​មិនសូវមានកិត្ដិយស​ក្នុង​រូបកាយ យើង​ក៏​បន្ថែម​កិត្តិយស​ឲ្យ​កាន់តែច្រើន​; ដូច្នេះ​អវយវៈ​របស់យើង​ដែល​មិនល្អមើល ក៏​កាន់តែ​មាន​ភាពសមរម្យ​ទៅទៀត


ដើម្បីកុំឲ្យ​មាន​ការបាក់បែកគ្នា​នៅក្នុង​រូបកាយ គឺ​ឲ្យ​អវយវៈ​ទាំងប៉ុន្មាន​មានការយកចិត្តទុកដាក់​ដូចគ្នា ចំពោះ​គ្នាទៅវិញទៅមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម