Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​នៅ​ក្នុង​រូប‌កាយ គឺ​ឲ្យ​អវ‌យវៈ​ទាំង​ប៉ុន្មាន​បាន​ជួយ​គាំ‌ពារ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ដើម្បីកុំឲ្យ​មាន​ការបាក់បែកគ្នា​នៅក្នុង​រូបកាយ គឺ​ឲ្យ​អវយវៈ​ទាំងប៉ុន្មាន​មានការយកចិត្តទុកដាក់​ដូចគ្នា ចំពោះ​គ្នាទៅវិញទៅមក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ដើម្បី​កុំ​ឲ្យ​មាន​ការ​បែកបាក់​នៅ​ក្នុង​រូបកាយ​ ផ្ទុយ​ទៅ​វិញ​ ឲ្យ​អវយវៈ​ទាំងឡាយ​ ខ្វល់ខ្វាយ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដើម្បី​មិន​ឲ្យ​មាន​សេចក្ដី​បែក‌ខ្ញែក​គ្នា​ក្នុង​រូប‌កាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ដ​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អវ‌យវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ។ ព្រះ​បាន​រៀប​ចំ​រូប‌កាយ​របស់​យើង ដោយ​ប្រទាន​ឲ្យ​អវ‌យវៈ​ណា​ដែល​ខ្វះ​ខាត បាន​កាន់​តែ​មាន​តម្លៃ​វិសេស


ប្រសិន‌បើ​អវ‌យវៈ​ណា​មួយ​ឈឺ នោះ​ទាំង‌អស់​ឈឺ​ជាមួយ​គ្នា បើ​អវយវៈ​ណា​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង‌អស់​ក៏​រីក‌រាយ​ជាមួយ​ដែរ។


ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ។ ដ្បិត​បើ​នៅ​តែ​មាន​ការ​ច្រណែន និង​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​តើ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម ហើយ​រស់​នៅ​តាម​បែប​មនុស្ស​ធម្មតា​ទេ​ឬ?


ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជាមួយ​គ្នា នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ‌សាន្ត នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។


ដូច្នេះ ទោះ​ជា​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ក៏​ដោយ តែ​មិន​មែន​ដោយ​ព្រោះ​អ្នក​ដែល​ធ្វើ​ខុស ឬ​ដោយ​ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុសមក​លើ​ខ្លួន​នោះ​ទេ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​ចំពោះ​យើង នៅ​ចំពោះ​ព្រះ​វិញ។


អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​បណ្តាល​ចិត្តលោក​ទីតុស ឲ្យ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម