រួចអ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងសារ៉ាថា៖ “មើល៍! យើងបានឲ្យកាក់ប្រាក់មួយពាន់ដល់បងប្រុសរបស់នាងហើយ។ មើល៍! វាជាទីសម្គាល់នៃភាពបរិសុទ្ធនៅចំពោះអស់អ្នកដែលនៅជាមួយនាង; ដូច្នេះ នាងនឹងមិនត្រូវបានបន្ទោសនៅចំពោះមនុស្សទាំងអស់ឡើយ”។
១ កូរិនថូស 11:10 - ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលមនុស្សស្រីត្រូវតែមានសញ្ញានៃអំណាចលើក្បាលនាង ដោយយល់ដល់បណ្ដាទូតសួគ៌។ Khmer Christian Bible ដូច្នេះហើយ ស្រ្ដីគួរមានសិទ្ធិអំណាចនៅលើក្បាល ដោយយល់ដល់ពួកទេវតា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះបានជាស្ត្រីគួរតែមានសញ្ញាសម្គាល់ពីសិទ្ធិអំណាចនៅលើក្បាលរបស់ខ្លួន ដោយព្រោះពួកទេវតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ដោយយោគយល់ដល់ពួកទេវតា* ស្ត្រីៗត្រូវតែទទូរស្បៃ ជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះត្រូវឲ្យពួកស្ត្រីមានទីសំគាល់ពីអំណាចរបស់ប្ដី នៅលើក្បាលខ្លួន ដោយព្រោះពួកទេវតា អាល់គីតាប ហេតុនេះដោយយោគយល់ដល់ពួកម៉ាឡាអ៊ីកាត់ ស្ដ្រីៗត្រូវតែទទូរស្បៃជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។ |
រួចអ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងសារ៉ាថា៖ “មើល៍! យើងបានឲ្យកាក់ប្រាក់មួយពាន់ដល់បងប្រុសរបស់នាងហើយ។ មើល៍! វាជាទីសម្គាល់នៃភាពបរិសុទ្ធនៅចំពោះអស់អ្នកដែលនៅជាមួយនាង; ដូច្នេះ នាងនឹងមិនត្រូវបានបន្ទោសនៅចំពោះមនុស្សទាំងអស់ឡើយ”។
កុំឲ្យមាត់របស់អ្នក ធ្វើឲ្យរូបកាយរបស់អ្នកប្រព្រឹត្តបាបឡើយ ក៏កុំពោលនៅចំពោះអ្នកនាំសារថា នេះជាការយល់ច្រឡំដែរ។ ម្ដេចក៏ត្រូវឲ្យព្រះទ្រង់ព្រះពិរោធនឹងសំឡេងរបស់អ្នក ហើយបំផ្លាញកិច្ចការនៃដៃរបស់អ្នកដូច្នេះ?
“ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
យ៉ាងណាមិញ នៅក្នុងព្រះអម្ចាស់ បើគ្មានមនុស្សប្រុស ក៏គ្មានមនុស្សស្រី ហើយបើគ្មានមនុស្សស្រី ក៏គ្មានមនុស្សប្រុសដែរ។
ហើយមិនមែនមនុស្សប្រុសទេ ដែលត្រូវបាននិម្មិតបង្កើតសម្រាប់មនុស្សស្រី គឺមនុស្សស្រីវិញ ដែលត្រូវបាននិម្មិតបង្កើតសម្រាប់មនុស្សប្រុស។
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕