Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:9 - ព្រះគម្ពីរខ្មែរសាកល

9 ហើយ​មិនមែន​មនុស្សប្រុស​ទេ ដែល​ត្រូវបាន​និម្មិតបង្កើត​សម្រាប់​មនុស្សស្រី គឺ​មនុស្សស្រី​វិញ ដែល​ត្រូវបាន​និម្មិតបង្កើត​សម្រាប់​មនុស្សប្រុស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ហើយ​ព្រះជាម្ចាស់​ក៏​មិន​បាន​បង្កើត​បុរស​សម្រាប់​ស្ត្រី​ដែរ​ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហើយ​ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ហើយ​ព្រះ‌ជាម្ចាស់​ពុំ​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ទេ គឺ​ព្រះអង្គ​បង្កើត​ស្ត្រី​សម្រាប់​បុរស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សំរាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សំរាប់​បុរស​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ហើយ​អុលឡោះ​ពុំ​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ដ្រី​ទេ គឺ​ទ្រង់​បង្កើត​ស្ដ្រី​សម្រាប់​បុរស​វិញ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មនុស្ស​នៅ​តែម្នាក់ឯង​មិន​ល្អ​ទេ យើង​នឹង​បង្កើត​អ្នកជំនួយ​ម្នាក់​សម្រាប់​គេ ដែល​សម​នឹង​គេ”។


មនុស្ស​បាន​ដាក់ឈ្មោះ​ឲ្យ​សត្វស្រុក​គ្រប់ប្រភេទ បក្សាបក្សីនៅលើអាកាស និង​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល​។ ប៉ុន្តែ​សម្រាប់​អ័ដាម គាត់​រក​អ្នកជំនួយ​ដែល​សម​នឹង​គាត់​មិនបានឡើយ​។


បន្ទាប់មក ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​បង្កើត​មនុស្សស្រី​ម្នាក់​ពី​ឆ្អឹងជំនីរ​ដែល​ព្រះអង្គ​បាន​យកចេញ​ពី​មនុស្ស​នោះ ហើយ​នាំ​នាង​មក​ឯ​មនុស្ស​នោះ​។


នេះជាហេតុដែល​មនុស្សស្រី​ត្រូវតែ​មាន​សញ្ញា​នៃ​អំណាច​លើ​ក្បាល​នាង ដោយយល់ដល់​បណ្ដា​ទូតសួគ៌​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម