Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:16 - ព្រះគម្ពីរខ្មែរសាកល

16 រួច​អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការ​នឹង​សារ៉ា​ថា​៖ “មើល៍! យើង​បាន​ឲ្យ​កាក់ប្រាក់​មួយពាន់​ដល់​បងប្រុស​របស់នាង​ហើយ​។ មើល៍! វា​ជា​ទីសម្គាល់នៃភាពបរិសុទ្ធ​នៅចំពោះ​អស់អ្នក​ដែល​នៅជាមួយ​នាង​; ដូច្នេះ នាង​នឹង​មិន​ត្រូវបាន​បន្ទោស​នៅចំពោះ​មនុស្ស​ទាំងអស់​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​លោក​ស្រី​សារ៉ា​ថា៖ «មើល៍ ខ្ញុំបាន​ប្រគល់​ប្រាក់​សុទ្ធ​មួយ​ពាន់​ស្លឹង​ដល់​បង​ប្រុស​របស់​នាង ទុក​ជា​សម្គាល់​នៅ​ចំពោះ​ភ្នែក​អស់​អ្នក​ដែល​នៅ​ជា‌មួយ​នាង​ថា នាង​មិន​បាន​បាត់​បង់​កិត្តិយស​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះអង្គ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ស្រី​សារ៉ា​ថា៖ «ខ្ញុំ​បាន​ឲ្យ​ប្រាក់​សុទ្ធ​ទៅ​បង​របស់​នាង​ចំនួន​មួយ​ពាន់​តម្លឹង ដើម្បី​ទុក​ជា​សញ្ញា​បញ្ជាក់​ចំពោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ថា នាង​ពុំ​បាន​បង់​កិត្តិយស​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហើយ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​សារ៉ា​ថា មើល អញ​ឲ្យ​ប្រាក់​១​ពាន់​ដល់​បង​នាង សំរាប់​នឹង​បាំង​ភ្នែក​នៃ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​នាង គឺ​យ៉ាង​នោះ​ដែល​បាន​បន្ទោស​ដល់​សារ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​សារ៉ា​ថា៖ «ខ្ញុំ​បាន​ឲ្យ​ប្រាក់​សុទ្ធ​ទៅ​បង​របស់​នាង​ចំនួន​មួយ​ពាន់​តម្លឹង ដើម្បី​ទុក​ជា​សញ្ញា​បញ្ជាក់​ចំពោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ថា នាង​ពុំ​បាន​បង់​កិត្តិយស​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក អ័ប្រាហាំ​អធិស្ឋាន​ទៅ​ព្រះ នោះ​ព្រះ​ក៏​ប្រោស​អ័ប៊ីម្ម៉ាឡិច និង​មហេសី ព្រមទាំង​ពួក​បាវបម្រើស្រី​របស់ទ្រង់​ឲ្យជា ដើម្បីឲ្យ​ពួកគេ​បង្កើត​កូន​បាន​។


តើ​គាត់​មិន​បាន​ប្រាប់​ទូលបង្គំ​ថា​: ‘នាង​ជា​ប្អូនស្រី​របស់ខ្ញុំ’ ទេ​ឬ​? ហើយ​ខ្លួន​នាង​ក៏​និយាយ​ដែរ​ថា​: ‘គាត់​ជា​បងប្រុស​របស់ខ្ញុំ’។ ទូលបង្គំ​បាន​ធ្វើ​ការនេះ​ដោយ​ចិត្ត​បរិសុទ្ធ និង​ដោយ​ដៃ​ឥតទោស​ទេ”។


ហើយ​សួរ​បាវបម្រើ​នោះ​ថា​៖ “តើ​បុរស​ដែល​កំពុង​ដើរ​នៅ​ទីវាល​មក​ជួប​យើង​នោះ​ជា​នរណា​?”។ បាវបម្រើ​ក៏​ឆ្លើយថា​៖ “គាត់​ជា​ចៅហ្វាយ​របស់ខ្ញុំ”។ នាង​ក៏​យក​ស្បៃ​មក គ្របបាំង​ខ្លួននាង​។


ដូច្នេះ អ័ប៊ីម្ម៉ាឡិច​ក៏​បង្គាប់​ប្រជារាស្ត្រ​ទាំងអស់​ថា​៖ “អ្នកដែល​ប៉ះពាល់​មនុស្ស​នេះ ឬ​ប្រពន្ធ​របស់គាត់ ត្រូវតែប្រហារជីវិត​អ្នកនោះ​ជាដាច់ខាត”។


អ្នកដែល​ស្រឡាញ់​សេចក្ដីប្រៀនប្រដៅ គឺ​ស្រឡាញ់​ចំណេះដឹង រីឯ​អ្នកដែល​ស្អប់​ការស្ដីប្រដៅ ជា​មនុស្ស​ល្ងង់ខ្លៅ​។


ពាក្យ​ស្ដីបន្ទោស​នៃប្រាជ្ញា​ដាក់​ត្រចៀក​របស់​អ្នកដែល​ស្ដាប់តាម ប្រៀបដូចជា​ក្រវិល​មាស ឬ​គ្រឿងអលង្ការ​មាសសុទ្ធ​។


ការស្ដីប្រដៅ​ដោយ​បើកចំហ ប្រសើរ​ជាង​សេចក្ដីស្រឡាញ់​ដែល​លាក់បាំង​។


យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម