Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ហេតុ​នេះ​បាន​ជា​ស្ត្រី​គួរ​តែ​មាន​សញ្ញា​សម្គាល់​ពី​សិទ្ធិ​អំណាច​នៅ​លើ​ក្បាល​របស់​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នេះជាហេតុដែល​មនុស្សស្រី​ត្រូវតែ​មាន​សញ្ញា​នៃ​អំណាច​លើ​ក្បាល​នាង ដោយយល់ដល់​បណ្ដា​ទូតសួគ៌​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ដូច្នេះ​ហើយ​ ស្រ្ដី​គួរ​មាន​សិទ្ធិ​អំណាច​នៅ​លើ​ក្បាល​ ដោយ​យល់​ដល់​ពួក​ទេវតា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ហេតុ​នេះ ដោយ​យោគ‌យល់​ដល់​ពួក​ទេវតា* ស្ត្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហេតុ​នោះ​ត្រូវ​ឲ្យ​ពួក​ស្ត្រី​មាន​ទី​សំគាល់​ពី​អំណាច​របស់​ប្ដី នៅ​លើ​ក្បាល​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ហេតុ​នេះ​ដោយ​យោគ​យល់​ដល់​ពួក​ម៉ាឡា‌អ៊ីកាត់ ស្ដ្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ​ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​លោក​ស្រី​សារ៉ា​ថា៖ «មើល៍ ខ្ញុំបាន​ប្រគល់​ប្រាក់​សុទ្ធ​មួយ​ពាន់​ស្លឹង​ដល់​បង​ប្រុស​របស់​នាង ទុក​ជា​សម្គាល់​នៅ​ចំពោះ​ភ្នែក​អស់​អ្នក​ដែល​នៅ​ជា‌មួយ​នាង​ថា នាង​មិន​បាន​បាត់​បង់​កិត្តិយស​ទេ»។


កុំ​បើក​មាត់​ឯង​បណ្ដាល​ឲ្យ​រូប​សាច់​ឯង​ធ្វើ​បាប​ឡើយ ក៏​កុំ​ឲ្យ​ពោល​នៅ​មុខ​ទេវតា​ថា នេះ​ជា​ការ​ច្រឡំ​ទេ តើ​ចង់​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ ដោយ​សំឡេង​ឯង ហើយ​បំផ្លាញ​ការ​នៃ​ដៃ​ឯង​ធ្វើ​ឬ?


ចូរ​ប្រយ័ត្ន កុំ​មើល​ងាយ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ ទេវតា​របស់​ពួក​គេ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌វរបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ជានិច្ច។


ក៏​ប៉ុន្តែ នៅ​ក្នុង​ព្រះ‌អម្ចាស់ ស្រ្ដី​ត្រូវ​ការ​បុរស​ជា​ចាំ​បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំ​បាច់​ដែរ


ហើយ​ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ។


តើ​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​បម្រើ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ជា​មត៌ក​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម