ទោះបីជាពួកគេប៉ុនប៉ងការអាក្រក់ទាស់នឹងព្រះករុណា ហើយបង្កើតកលល្បិចក៏ដោយ ក៏ធ្វើមិនបានដែរ
អេសាយ 7:6 - ព្រះគម្ពីរខ្មែរសាកល “ចូរយើងឡើងទៅទាស់នឹងយូដា ហើយបំភ័យស្រុកនោះ ព្រមទាំងទម្លាយស្រុកនោះសម្រាប់ខ្លួនយើង រួចយើងនឹងតាំងកូនរបស់តាបបៀលជាស្ដេចនៅកណ្ដាលស្រុកនោះ” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ចូរយើងឡើងទៅច្បាំងនឹងស្រុកយូដា ធ្វើឲ្យគេតក់ស្លុត ហើយដណ្ដើមយកស្រុកនោះ រួចយើងនឹងតាំងកូនរបស់តាបៀល ជាស្តេចនៅស្រុកនោះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា យើងបំភ័យគេឲ្យតក់ស្លុត ហើយវាយលុកស្រុកគេ រហូតដល់គេចុះញ៉មនឹងយើង បន្ទាប់មក យើងនឹងលើកកូនរបស់តាបបៀល ឲ្យឡើងគ្រងរាជ្យលើស្រុកនោះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយើងឡើងទៅច្បាំងនឹងស្រុកយូដា យើងនឹងធ្វើឲ្យគេមានសេចក្ដីវេទនា ព្រមទាំងទំលាយឲ្យមានផ្លូវចូលបាន រួចយើងនឹងតាំងស្តេច១ឡើងនៅក្នុងស្រុកគេ គឺជាកូនរបស់តាបបៀល អាល់គីតាប “យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា យើងបំភ័យគេឲ្យតក់ស្លុត ហើយវាយលុកស្រុកគេ រហូតដល់គេចុះញ៉មនឹងយើង បន្ទាប់មក យើងនឹងលើកកូនរបស់តាបបៀល ឲ្យឡើងគ្រងរាជ្យលើស្រុកនោះ”។ |
ទោះបីជាពួកគេប៉ុនប៉ងការអាក្រក់ទាស់នឹងព្រះករុណា ហើយបង្កើតកលល្បិចក៏ដោយ ក៏ធ្វើមិនបានដែរ
ពួកគេឃុបឃិតគ្នារកឧបាយកលទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រឹក្សាគ្នាទាស់នឹងអ្នកដែលព្រះអង្គរក្សាទុក។
នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
នៅសម័យអ័ហាសស្ដេចនៃយូដា ជាបុត្ររបស់យ៉ូថាម យ៉ូថាមជាបុត្ររបស់អូសៀស មានកើតឡើងដូច្នេះ: រេស៊ីនស្ដេចនៃអើរ៉ាម និងពេកាបុត្ររបស់រេម៉ាលា ជាស្ដេចនៃអ៊ីស្រាអែល បានឡើងមកយេរូសាឡិម ដើម្បីច្បាំងនឹងទីក្រុងនោះ ប៉ុន្តែពួកទ្រង់ឈ្នះលើទីក្រុងនោះមិនបាន។
ព្រោះថាអើរ៉ាម និងអេប្រាអិម ព្រមទាំងកូនរបស់រេម៉ាលា បានគិតគូរការអាក្រក់ទាស់នឹងអ្នក ដោយនិយាយថា:
ប៉ុន្តែព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះវិញ: “ការនោះនឹងមិននៅជាប់ទេ ក៏មិនកើតឡើងដែរ
“ដោយព្រោះប្រជាជននេះបានបដិសេធទឹកស៊ីឡូអាដែលហូរគ្រឿនៗ ហើយរីករាយនឹងរេស៊ីន និងកូនរបស់រេម៉ាលាវិញ