Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រោះថា​អើរ៉ាម និង​អេប្រាអិម ព្រមទាំង​កូន​របស់​រេម៉ាលា បាន​គិតគូរ​ការអាក្រក់​ទាស់នឹង​អ្នក ដោយ​និយាយថា​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពី​ព្រោះ​សាសន៍​ស៊ីរី និង​ពួក​អេប្រាអិម ព្រម​ទាំង​កូន​រេម៉ាលា​បាន​គិត​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក ដោយ​ពាក្យ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្ដេច​ស្រុក​ស៊ីរី​បាន​ពួត‌ដៃ​ជា​មួយ​ពួក​អេប្រាអ៊ីម និង​ស្ដេច​អ៊ីស្រា‌អែល ប្រឆាំង​ព្រះ‌រាជា ដោយ​ពោល​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ពី​ព្រោះ​សាសន៍​ស៊ីរី នឹង​ពួក​អេប្រា‌អិម ព្រម​ទាំង​កូន​រេម៉ាលា​បាន​គិត​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ឯង ដោយ​ពាក្យ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្ដេច​ស្រុក​ស៊ីរី​បាន​ពួត‌ដៃ​ជា​មួយ​ពួក​អេប្រា‌អ៊ីម និង​ស្ដេច​អ៊ីស្រ‌អែល ប្រឆាំង​ស្តេច ដោយ​ពោល​ថា:

សូមមើលជំពូក ចម្លង




អេសាយ 7:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បណ្ដា​ស្ដេច​នៃ​ផែនដី​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ឃុបឃិត​គ្នា ទាស់នឹង​ព្រះយេហូវ៉ា ហើយ​ទាស់នឹង​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ថា​៖


នៅគ្រានោះ មាន​ប្រាប់​ដល់​វង្សត្រកូល​ដាវីឌ​ថា​៖ “អើរ៉ាម​បាន​រួមដៃគ្នា​ជាមួយ​អេប្រាអិម​ហើយ”។ ដូច្នេះ ព្រះទ័យ​របស់អ័ហាស និង​ចិត្ត​របស់​ប្រជារាស្ត្រ​ទ្រង់​ក៏​ញ័រ ដូចជា​ដើមឈើ​ញ័រ​នៅ​ព្រៃ​នៅចំពោះមុខ​ខ្យល់​។


“ចូរ​យើង​ឡើងទៅ​ទាស់នឹង​យូដា ហើយ​បំភ័យ​ស្រុកនោះ ព្រមទាំង​ទម្លាយ​ស្រុកនោះ​សម្រាប់​ខ្លួនយើង រួច​យើង​នឹង​តាំង​កូន​របស់​តាបបៀល​ជាស្ដេច​នៅកណ្ដាល​ស្រុកនោះ”


យើង​ក៏​ខឹង​ដោយ​កំហឹង​ដ៏ខ្លាំង​នឹង​បណ្ដា​ប្រជាជាតិ​ឥតកង្វល់​ដែរ ដ្បិត​យើង​បាន​ខឹង​តែបន្តិច ប៉ុន្តែ​ពួកគេ​បាន​បង្កើន​មហន្តរាយ​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម