វានឹងចងកូនលាឈ្មោលរបស់វានឹងដើមទំពាំងបាយជូរ ក៏នឹងចងកូនលាញីរបស់វានឹងដើមទំពាំងបាយជូរល្អបំផុត; វានឹងបោកសម្លៀកបំពាក់របស់ខ្លួនក្នុងស្រាទំពាំងបាយជូរ ក៏នឹងបោកអាវវែងរបស់ខ្លួនក្នុងទឹកទំពាំងបាយជូរ។
អេសាយ 63:2 - ព្រះគម្ពីរខ្មែរសាកល ហេតុអ្វីបានជាព្រះភូសារបស់ព្រះអង្គក្រហម ហើយព្រះពស្ត្ររបស់ព្រះអង្គដូចជាអ្នកដែលជាន់ក្នុងទីបញ្ជាន់ផ្លែដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាព្រះពស្ត្រព្រះអង្គមានពណ៌ក្រហម ហើយព្រះភូសាដូចជាអ្នក ដែលជាន់ក្នុងធុងទំពាំងបាយជូរដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ - ចុះហេតុដូចម្ដេចបានជាព្រះភូសារបស់ ព្រះអង្គមានពណ៌ក្រហម ដូចសម្លៀកបំពាក់ របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាព្រះពស្ត្រទ្រង់មានពណ៌ក្រហម ហើយព្រះភូសាក៏ដូចជាអ្នកដែលជាន់ក្នុងធុងទំពាំងបាយជូរដូច្នេះ អាល់គីតាប - ចុះហេតុដូចម្ដេចបានជាអាវវែងរបស់ អ្នកមានពណ៌ក្រហម ដូចសម្លៀកបំពាក់ របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ? |
វានឹងចងកូនលាឈ្មោលរបស់វានឹងដើមទំពាំងបាយជូរ ក៏នឹងចងកូនលាញីរបស់វានឹងដើមទំពាំងបាយជូរល្អបំផុត; វានឹងបោកសម្លៀកបំពាក់របស់ខ្លួនក្នុងស្រាទំពាំងបាយជូរ ក៏នឹងបោកអាវវែងរបស់ខ្លួនក្នុងទឹកទំពាំងបាយជូរ។
ព្រះអង្គបានពាក់សេចក្ដីសុចរិតជាក្រោះការពារទ្រូង ក៏ពាក់សេចក្ដីសង្គ្រោះជាមួកសឹកលើព្រះសិររបស់ព្រះអង្គ ហើយគ្រងព្រះពស្ត្រនៃសេចក្ដីសងសឹកជាសម្លៀកបំពាក់ ព្រមទាំងដណ្ដប់អង្គទ្រង់ដោយព្រះហឫទ័យឆេះឆួលជាព្រះភូសា។
តើអ្នកនេះដែលមកពីអេដំ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា? តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា? “គឺយើងនេះហើយ ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌ ដែលខ្លាំងពូកែនឹងសង្គ្រោះ”។
ដូច្នេះ ទូតសួគ៌នោះក៏លូកកណ្ដៀវទៅលើផែនដី ហើយប្រមូលទំពាំងបាយជូរនៃផែនដី រួចបោះទៅក្នុងទីបញ្ជាន់ផ្លែដ៏ធំនៃសេចក្ដីក្រេវក្រោធរបស់ព្រះ។
ព្រះអង្គពាក់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមរបស់ព្រះអង្គហៅថា “ព្រះបន្ទូលរបស់ព្រះ”។
មានដាវមួយដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។