ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 54:12 - ព្រះគម្ពីរខ្មែរសាកល

យើង​នឹង​សង់​កំពូលកំពែង​របស់អ្នក​ពី​ត្បូងទទឹម ហើយ​សង់​ខ្លោងទ្វារ​របស់អ្នក​ពី​ត្បូងបេរីល ក៏​នឹង​សង់​អស់ទាំង​របងការពារ​របស់អ្នក​ពី​ត្បូង​ដ៏មានតម្លៃ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ធ្វើ​កំផែង​សីមា​ពី​ត្បូង​ទទឹម ហើយ​ធ្វើ​ទ្វារ​ពី​ត្បូង​បារកេត និង​ក្បាច់​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​តម្លៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉ម យក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារ ព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​ធ្វើ​កំផែង​សីមា​ឯង​ពី​ត្បូង​ទទឹម ហើយ​ទ្វារ​ឯង​ពី​ត្បូង​បារកេត នឹង​ក្បាច់​ឯង​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​ដំឡៃ

សូមមើលជំពូក

អាល់គីតាប

យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉ម យក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារ ព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។

សូមមើលជំពូក



អេសាយ 54:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! យើង​បាន​ចារឹក​អ្នក​នៅ​បាតដៃ​របស់យើង​ហើយ កំពែង​របស់អ្នក​នៅចំពោះ​យើង​ជានិច្ច​។


“មនុស្ស​រងទុក្ខ​ដែល​ត្រូវព្យុះបក់បោក ដែល​ឥត​ត្រូវបាន​សម្រាលទុក្ខ​អើយ មើល៍! យើង​នឹង​រៀប​ថ្ម​របស់អ្នក​ឡើង​ដោយ​បាយអពណ៌ស្អាត ហើយ​ចាក់គ្រឹះ​អ្នក​ដោយ​ត្បូងកណ្ដៀង​។


រីឯ​កូន​ទាំងអស់​របស់អ្នក​នឹង​ទទួលការបង្រៀន​ពី​ព្រះយេហូវ៉ា ហើយ​កូន​ៗ​របស់អ្នក​នឹង​មាន​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ពួកគេ​នឹង​សង្គ្រោះ​ពួកគេ ដូចជា​សង្គ្រោះ​ហ្វូងចៀម​ជា​ប្រជារាស្ត្រ​របស់ព្រះអង្គ​។ ពួកគេ​នឹង​ចែងចាំង​ដូចជា​ត្បូង​នៃ​មកុដ នៅក្នុង​ទឹកដី​របស់ព្រះអង្គ​។


នាង​មាន​កំពែងក្រុង​ដ៏ធំ ហើយ​ខ្ពស់ មាន​ទ្វារក្រុង​ដប់ពីរ និង​មាន​ទូតសួគ៌​ដប់ពីរ​រូប​នៅ​ទ្វារ​ទាំងនោះ ព្រមទាំង​មាន​ឈ្មោះ​ចារឹក​នៅ​ទ្វារ​ទាំងនោះ ជា​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​កូនចៅ​អ៊ីស្រាអែល។