ពួកគេក៏យកហ្វូងសត្វរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេដែលរកបាននៅដែនដីកាណាន ហើយទៅអេហ្ស៊ីប។ យ៉ាកុប និងពូជពង្សទាំងអស់របស់គាត់ដែលនៅជាមួយគាត់
អេសាយ 52:4 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ពីដំបូងប្រជារាស្ត្ររបស់យើងបានចុះទៅអេហ្ស៊ីប ដើម្បីរស់នៅបណ្ដោះអាសន្ននៅទីនោះ; ក្រោយមក ជនជាតិអាស្ស៊ីរីបានសង្កត់សង្កិនពួកគេដោយឥតហេតុ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ កាលដើមដំបូង ប្រជារាស្ត្ររបស់យើងបានចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីអាស្រ័យនៅ ហើយពួកសាសន៍អាសស៊ើរបានសង្កត់សង្កិនគេដោយឥតហេតុ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ពីដំបូង ប្រជារាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កាលដើមដំបូងរាស្ត្រអញបានចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីអាស្រ័យនៅ ហើយពួកសាសន៍អាសស៊ើរបានសង្កត់សង្កិនគេដោយឥតហេតុ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ពីដំបូង ប្រជារាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ |
ពួកគេក៏យកហ្វូងសត្វរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេដែលរកបាននៅដែនដីកាណាន ហើយទៅអេហ្ស៊ីប។ យ៉ាកុប និងពូជពង្សទាំងអស់របស់គាត់ដែលនៅជាមួយគាត់
គឺពួកកូនប្រុសរបស់គាត់ ពួកចៅប្រុសរបស់គាត់ដែលនៅជាមួយគាត់ ពួកកូនស្រីរបស់គាត់ និងពួកចៅស្រីរបស់គាត់ ព្រមទាំងពូជពង្សទាំងអស់របស់គាត់ គាត់នាំទៅអេហ្ស៊ីបជាមួយគាត់។
ជាការពិត អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ នឹងមិនអាម៉ាស់មុខឡើយ គឺអ្នកដែលក្បត់ដោយគ្មានហេតុផលវិញ ដែលនឹងអាម៉ាស់មុខ។
ព្រះអង្គទ្រង់លក់ប្រជារាស្ត្ររបស់ព្រះអង្គដោយឥតគិតថ្លៃ គឺមិនបានចំណេញពីតម្លៃរបស់ពួកគេឡើយ។
អ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អ្នកដែលចង់បំផ្លាញជីវិតទូលបង្គំ ដែលធ្វើជាសត្រូវរបស់ទូលបង្គំដោយឥតហេតុ ខ្លាំងពូកែណាស់។ សូម្បីតែអ្វីដែលទូលបង្គំមិនបានប្លន់ ក៏ទូលបង្គំត្រូវតែសងវិញដែរ!
គឺយើងនឹងកម្ទេចអាស្ស៊ីរីនៅក្នុងទឹកដីរបស់យើង ក៏នឹងជាន់ឈ្លីអាស្ស៊ីរីនៅលើតំបន់ភ្នំរបស់យើង; នឹមរបស់គេនឹងចាកចេញពីលើអ៊ីស្រាអែល បន្ទុករបស់គេនឹងចាកចេញពីលើស្មារបស់ពួកគេ”។
នេះគឺដើម្បីឲ្យពាក្យដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ពួកគេត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘ពួកគេបានស្អប់ខ្ញុំដោយគ្មានមូលហេតុ’។