ផ្កាយនៅលើមេឃ និងហ្វូងតារារបស់វា នឹងលែងបញ្ចេញពន្លឺ; ព្រះអាទិត្យនឹងងងឹតនៅពេលរះឡើង ព្រះចន្ទនឹងមិនបញ្ចេញពន្លឺឡើយ។
អេសាយ 50:3 - ព្រះគម្ពីរខ្មែរសាកល យើងស្លៀកពាក់ឲ្យផ្ទៃមេឃដោយភាពខ្មៅងងឹត ហើយយកក្រណាត់ធ្មៃធ្វើជាគម្របរបស់វា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបំពាក់ផ្ទៃមេឃដោយពពកខ្មៅ ហើយក៏ដណ្តប់ដោយសំពត់ធ្មៃផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត ព្រមទាំងធ្វើឲ្យវាអាប់អួ ដូចកាន់ទុក្ខទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបំពាក់ផ្ទៃមេឃដោយពពកខ្មៅ ហើយក៏ដណ្តប់ទៅដោយសំពត់ធ្មៃផង។ អាល់គីតាប យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត ព្រមទាំងធ្វើឲ្យវាអាប់អួ ដូចកាន់ទុក្ខទៀតផង។ |
ផ្កាយនៅលើមេឃ និងហ្វូងតារារបស់វា នឹងលែងបញ្ចេញពន្លឺ; ព្រះអាទិត្យនឹងងងឹតនៅពេលរះឡើង ព្រះចន្ទនឹងមិនបញ្ចេញពន្លឺឡើយ។
រួចពួកគេមើលទៅផែនដីវិញ នោះមើល៍! មានតែទុក្ខវេទនា សេចក្ដីងងឹត និងភាពខ្មៅងងឹតនៃទុក្ខព្រួយ! ហើយពួកគេនឹងត្រូវបានបណ្ដេញទៅក្នុងភាពងងឹតសូន្យ៕
ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីប្រាំមួយចេញ នោះមានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ហើយព្រះអាទិត្យប្រែជាខ្មៅដូចក្រណាត់ធ្មៃធ្វើពីរោម រីឯព្រះចន្ទទាំងមូលក៏ប្រែជាដូចឈាម។