ដ្បិតនៅទីនោះ ពួកអ្នកដែលចាប់យើងជាឈ្លើយសឹកបានទាមទារបទចម្រៀងពីយើង ហើយពួកអ្នកដែលធ្វើទុក្ខយើងបានទាមទារការកម្សាន្តពីយើង ដោយនិយាយថា៖ “ចូរច្រៀងចម្រៀងនៃស៊ីយ៉ូនមួយបទឲ្យយើងមក៍!”។
អេសាយ 49:17 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកសាងសង់របស់អ្នកនឹងប្រញាប់មក ពួកដែលបំផ្លាញអ្នក និងពួកដែលកម្ទេចអ្នក នឹងចាកចេញពីអ្នកទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកសង់អ្នកឡើងនឹងប្រញាប់ប្រញាល់ធ្វើ ពួកបំផ្លាញ និងពួកបង្ហិនបង្ហោចអ្នក គេនឹងចាកចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនដែលនឹងសង់អ្នកឡើងវិញ កំពុងតែរូតរះធ្វើដំណើរមក រីឯសត្រូវដែលបានកម្ទេច និងបំផ្លាញអ្នក នឹងចាកចេញឆ្ងាយពីអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅរបស់ឯងនឹងប្រញាប់ឡើង ពួកដែលបំផ្លាញឯង ហើយពួកដែលរំលាងឯង គេនឹងចេញពីឯងទៅ អាល់គីតាប ប្រជាជនដែលនឹងសង់អ្នកឡើងវិញ កំពុងតែរូតរះធ្វើដំណើរមក រីឯសត្រូវដែលបានកំទេច និងបំផ្លាញអ្នក នឹងចាកចេញឆ្ងាយពីអ្នក។ |
ដ្បិតនៅទីនោះ ពួកអ្នកដែលចាប់យើងជាឈ្លើយសឹកបានទាមទារបទចម្រៀងពីយើង ហើយពួកអ្នកដែលធ្វើទុក្ខយើងបានទាមទារការកម្សាន្តពីយើង ដោយនិយាយថា៖ “ចូរច្រៀងចម្រៀងនៃស៊ីយ៉ូនមួយបទឲ្យយើងមក៍!”។
យើងនឹងចាត់ពួកគេឲ្យទៅទាស់នឹងប្រជាជាតិមួយដែលមិនគោរពព្រះ យើងនឹងបញ្ជាពួកគេឲ្យទាស់នឹងប្រជាជននៃសេចក្ដីក្រេវក្រោធរបស់យើង គឺឲ្យដណ្ដើមយកជ័យភណ្ឌ ប្លន់យករបឹប ព្រមទាំងធ្វើឲ្យប្រជាជននោះត្រូវបានជាន់ឈ្លីដូចភក់នៅតាមផ្លូវផង។
ព្រះយេហូវ៉ាអើយ ពួកស្ដេចនៃអាស្ស៊ីរីបានបំផ្លាញអស់ទាំងនគរ និងទឹកដីរបស់គេប្រាកដមែន
ដ្បិតទីបាក់បែក និងទីស្ងាត់ជ្រងំ ព្រមទាំងទឹកដីខូចបង់របស់អ្នក ឥឡូវនេះពិតជាចង្អៀតណាស់សម្រាប់រស់នៅ ហើយពួកអ្នកដែលលេបអ្នកនឹងនៅឆ្ងាយពីអ្នក។
ក៏ភ្លេចព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់អ្នក ជាអ្នកដែលលាតផ្ទៃមេឃ ព្រមទាំងចាក់គ្រឹះផែនដីផង ហើយចេះតែភ័យខ្លាចជានិច្ចវាល់ព្រឹកវាល់ល្ងាច ដោយព្រោះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខ នៅពេលគេរៀបនឹងបំផ្លាញអ្នកដូច្នេះ? ចុះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខនោះ តើនៅឯណា?
ចូរងើបភ្នែកឡើងមើលជុំវិញចុះ! ពួកគេទាំងអស់គ្នាមូលគ្នាមករកអ្នក កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ កូនស្រីៗរបស់អ្នកនឹងត្រូវបានបីនៅលើភ្លៅ។
ដ្បិតដូចដែលមនុស្សកំលោះរៀបការជាមួយស្រីក្រមុំយ៉ាងណា កូនប្រុសៗរបស់អ្នកនឹងរៀបការជាមួយអ្នកយ៉ាងនោះដែរ ហើយដូចដែលកូនកំលោះមានសេចក្ដីរីករាយចំពោះកូនក្រមុំយ៉ាងណា ព្រះរបស់អ្នកនឹងរីករាយចំពោះអ្នកយ៉ាងនោះដែរ។