ចូរឲ្យពួកគេនាំសេចក្ដីទាំងនោះមក ហើយប្រាប់ពួកយើងអំពីអ្វីដែលនឹងកើតឡើង។ ចូរប្រាប់អំពីការពីមុនថាតើវាជាយ៉ាងណា ដើម្បីឲ្យពួកយើងបានពិចារណា ឲ្យដឹងចុងបញ្ចប់នៃការទាំងនោះ ឬចូរប្រកាសដល់ពួកយើងនូវអ្វីដែលនឹងមកដល់ចុះ។
អេសាយ 41:26 - ព្រះគម្ពីរខ្មែរសាកល តើនរណាបានប្រកាសតាំងពីដើមដំបូង ដើម្បីឲ្យពួកយើងបានដឹង ក៏ប្រកាសតាំងពីមុន ដើម្បីឲ្យពួកយើងបាននិយាយថា៖ “ត្រឹមត្រូវហើយ”? គ្មានអ្នកណាប្រកាសសោះ គ្មានអ្នកណាផ្សព្វផ្សាយសោះ គ្មានអ្នកណាឮពាក្យសម្ដីរបស់អ្នករាល់គ្នាសោះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាបានសម្ដែងសេចក្ដីតាំងពីដើមមក ដើម្បីឲ្យយើងរាល់គ្នាបានដឹង ហើយមុនកំណត់ ដើម្បីឲ្យយើងបានពោលថា អ្នកនោះនិយាយត្រូវមែន គ្មានអ្នកណាសម្ដែងទេ គ្មានអ្នកណាបង្ហាញសោះ គ្មានអ្នកណាឮពាក្យសម្ដីរបស់អ្នករាល់គ្នាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍ ទាំងនេះជាមុន ដើម្បីឲ្យយើងទទួលស្គាល់ និងពោលថា ហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន! ទេ! គ្មាននរណាផ្ដល់ដំណឹងជាមុន ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងដែរ គ្មាននរណាឮពាក្យសម្ដីអ្នករាល់គ្នាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាបានសំដែងសេចក្ដីតាំងពីដើមមក ដើម្បីឲ្យយើងរាល់គ្នាបានដឹង ហើយមុនកំណត់ ដើម្បីឲ្យយើងបានពោលថា អ្នកនោះនិយាយត្រូវមែន អើ គ្មានអ្នកណាសំដែងទេ អើ គ្មានអ្នកណាបង្ហាញសោះ អើ គ្មានអ្នកណាឮពាក្យសំដីរបស់ឯងរាល់គ្នាឡើយ អាល់គីតាប តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍ ទាំងនេះជាមុន ដើម្បីឲ្យយើងទទួលស្គាល់ និងពោលថា ហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន! ទេ! គ្មាននរណាផ្ដល់ដំណឹងជាមុន ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងដែរ គ្មាននរណាឮពាក្យសំដីអ្នករាល់គ្នាឡើយ។ |
ចូរឲ្យពួកគេនាំសេចក្ដីទាំងនោះមក ហើយប្រាប់ពួកយើងអំពីអ្វីដែលនឹងកើតឡើង។ ចូរប្រាប់អំពីការពីមុនថាតើវាជាយ៉ាងណា ដើម្បីឲ្យពួកយើងបានពិចារណា ឲ្យដឹងចុងបញ្ចប់នៃការទាំងនោះ ឬចូរប្រកាសដល់ពួកយើងនូវអ្វីដែលនឹងមកដល់ចុះ។
តើនរណាបានប្រព្រឹត្ត និងបានធ្វើការនេះ ទាំងហៅទៅកាន់ជំនាន់ទាំងឡាយតាំងពីដើមដំបូង? គឺយើងជាយេហូវ៉ាដែលជាដើម ហើយក៏នៅជាមួយនឹងចុងដែរ គឺយើងហ្នឹងហើយជាព្រះអង្គនោះ”។
ចូរឲ្យអស់ទាំងប្រជាជាតិជួបជុំគ្នា ចូរឲ្យជាតិសាសន៍នានាប្រមូលគ្នាចុះ! តើនរណាក្នុងចំណោមព្រះទាំងនោះអាចថ្លែងការនេះ គឺអាចតំណាលឲ្យយើងស្ដាប់នូវអ្វីដែលកើតឡើងពីមុនបាន? ចូរនាំសាក្សីរបស់ពួកវាមក ដើម្បីបញ្ជាក់ថាខ្លួនឥតទោស! ចូរតំណាលឲ្យគេស្ដាប់ ហើយឲ្យគេនិយាយថា៖ “ពិតមែន” ចុះ។
តើនរណាដូចយើង? ចូរឲ្យអ្នកនោះប្រកាសចុះ! ចូរឲ្យអ្នកនោះថ្លែង ព្រមទាំងរៀបរាប់ការនោះនៅចំពោះយើង តាំងពីពេលដែលយើងបានតាំងឲ្យមានជាតិសាសន៍ពីបុរាណចុះ! ចូរឲ្យអ្នកនោះថ្លែងអំពីអ្វីៗដែលនឹងមកដល់ និងអ្វីៗដែលនឹងកើតឡើងចុះ!
ចូរចូលមកជិត ហើយប្រកាសចុះ! មែនហើយ ចូរប្រឹក្សាគ្នាចុះ! តើនរណាបានតំណាលការនេះឲ្យស្ដាប់តាំងពីបុរាណមក? តើនរណាបានប្រកាសការនេះតាំងពីដើមមក? តើមិនមែនយើងជាយេហូវ៉ាទេឬ? គ្មានព្រះណាទៀតក្រៅពីយើងឡើយ ដែលជាព្រះដ៏សុចរិតយុត្តិធម៌ និងជាព្រះសង្គ្រោះ; ក្រៅពីយើង គ្មានអ្នកណាឡើយ។
ចូរនឹកចាំការពីមុនតាំងពីបុរាណមក ដ្បិតយើងហ្នឹងហើយជាព្រះ គ្មានអ្នកណាទៀតឡើយ។ គឺយើងហ្នឹងហើយជាព្រះ ហើយគ្មានអ្នកណាដូចយើងឡើយ។