Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:22 - ព្រះគម្ពីរខ្មែរសាកល

22 ចូរឲ្យ​ពួកគេ​នាំ​សេចក្ដីទាំងនោះ​មក ហើយ​ប្រាប់​ពួកយើង​អំពី​អ្វីដែល​នឹង​កើតឡើង​។ ចូរ​ប្រាប់​អំពីការ​ពីមុន​ថាតើ​វា​ជា​យ៉ាងណា ដើម្បីឲ្យ​ពួកយើង​បាន​ពិចារណា ឲ្យ​ដឹង​ចុងបញ្ចប់​នៃ​ការទាំងនោះ ឬ​ចូរ​ប្រកាស​ដល់​ពួកយើង​នូវអ្វី​ដែល​នឹង​មកដល់​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន កាល​ពី​ដើម ជា​យ៉ាង​ណា ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារ‌ណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ឲ្យ​ព្រះ​ទាំង​នេះ​រៀប​រាប់ ហើយ​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍​ដែល នឹង​ត្រូវ​កើត​មាន​នៅ​អនាគត។ ចូរ​រំឭក​យើង​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង នោះ​យើង​នឹង​រិះគិត។ ចូរ​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល ដើម្បី​ឲ្យ​បាន​ដឹង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន កាល​ពី​ដើម ជា​យ៉ាង​ណា​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ឲ្យ​រូប​ព្រះ​ទាំង​នេះ​រៀប​រាប់ ហើយ​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍​ដែល នឹង​ត្រូវ​កើត​មាន​នៅ​អនាគត។ ចូរ​រំលឹក​យើង​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង នោះ​យើង​នឹង​រិះ‌គិត។ ចូរ​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល ដើម្បី​ឲ្យ​បាន​ដឹង​ផង។

សូមមើលជំពូក ចម្លង




អេសាយ 41:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​បាន​ប្រកាស​តាំងពី​ដើមដំបូង ដើម្បីឲ្យ​ពួកយើង​បាន​ដឹង ក៏​ប្រកាស​តាំងពី​មុន ដើម្បីឲ្យ​ពួកយើង​បាន​និយាយថា​៖ “ត្រឹមត្រូវ​ហើយ”? គ្មានអ្នកណា​ប្រកាស​សោះ គ្មានអ្នកណា​ផ្សព្វផ្សាយ​សោះ គ្មានអ្នកណា​ឮ​ពាក្យសម្ដី​របស់អ្នករាល់គ្នា​សោះ​!


មើល៍! ការ​ពីមុន​បាន​សម្រេច​ហើយ ហើយ​យើង​នឹង​ប្រកាស​ការថ្មី​។ យើង​នឹង​តំណាលឲ្យ​អ្នករាល់គ្នា​ស្ដាប់ មុន​ការទាំងនោះ​លេចឡើង”។


តើ​នរណា​ដូច​យើង​? ចូរឲ្យ​អ្នកនោះ​ប្រកាស​ចុះ​! ចូរឲ្យ​អ្នកនោះ​ថ្លែង ព្រមទាំង​រៀបរាប់​ការនោះ​នៅចំពោះ​យើង តាំងពី​ពេលដែល​យើង​បាន​តាំងឲ្យមាន​ជាតិសាសន៍​ពីបុរាណ​ចុះ​! ចូរឲ្យ​អ្នកនោះ​ថ្លែង​អំពីអ្វីៗ​ដែល​នឹង​មកដល់ និង​អ្វីៗដែល​នឹង​កើតឡើង​ចុះ​!


ចូរ​ចូលមកជិត ហើយ​ប្រកាស​ចុះ​! មែនហើយ ចូរ​ប្រឹក្សា​គ្នា​ចុះ​! តើ​នរណា​បាន​តំណាល​ការនេះ​ឲ្យស្ដាប់​តាំងពីបុរាណមក​? តើ​នរណា​បាន​ប្រកាស​ការនេះ​តាំងពីដើមមក​? តើ​មិនមែន​យើង​ជា​យេហូវ៉ា​ទេ​ឬ​? គ្មាន​ព្រះ​ណា​ទៀត​ក្រៅពី​យើង​ឡើយ ដែលជា​ព្រះ​ដ៏សុចរិតយុត្តិធម៌ និង​ជា​ព្រះសង្គ្រោះ​; ក្រៅពី​យើង គ្មានអ្នកណាឡើយ​។


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។


ចូរឲ្យ​អ្នកទាំងអស់គ្នា​ប្រមូលគ្នា ហើយ​ស្ដាប់​ចុះ​! ក្នុងចំណោម​ព្រះទាំងនោះ តើ​មាន​អ្នកណា​បាន​ប្រកាស​អំពី​ការទាំងនោះ​? ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​ម្នាក់នេះ​; គាត់​នឹង​បំពេញឲ្យសម្រេច​នូវ​សេចក្ដីប្រាថ្នា​របស់ព្រះអង្គ​ទាស់នឹង​បាប៊ីឡូន ហើយ​ដើមដៃ​របស់គាត់​ក៏​ប្រឆាំងនឹង​ជនជាតិខាល់ដេ​។


“តាំងពីដើមមកម្ល៉េះ យើង​បាន​ប្រកាស​អំពីការ​ពីមុន ហើយ​វា​បាន​ចេញ​ពី​មាត់​របស់យើង​ទៅ គឺ​យើង​បាន​តំណាល​ការទាំងនោះ​។ យើង​បាន​ធ្វើ​ក្នុងមួយរំពេច នោះ​វា​ក៏​កើតឡើង​។


“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ពី​ឥឡូវនេះ មុន​ការ​នោះ​កើតឡើង ដើម្បី​កាលណា​ការនោះ​កើតឡើង អ្នករាល់គ្នា​បាន​ជឿ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជា​ព្រះអង្គនោះ​។


ព្រះអង្គ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ខ្ញុំ ពីព្រោះ​ព្រះអង្គ​នឹង​ទទួល​អ្វី​ដែល​ជា​របស់ខ្ញុំ ហើយ​ថ្លែង​ដល់​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម