តើត្រូវឆ្លើយនឹងអ្នកនាំសារនៃប្រជាជាតិនោះដូចម្ដេច? ត្រូវឆ្លើយថា៖ “ព្រះយេហូវ៉ាបានតាំងស៊ីយ៉ូនឡើង ហើយមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់ព្រះអង្គនឹងជ្រកកោនក្នុងទីក្រុងនោះ”៕
អេសាយ 37:9 - ព្រះគម្ពីរខ្មែរសាកល រីឯស្ដេចអាស្ស៊ីរីបានឮអំពីទារហាកាស្ដេចនៃអេត្យូពីថា បានចេញមកច្បាំងនឹងទ្រង់។ នៅពេលឮដូច្នេះ ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅឯហេសេគា ដោយនិយាយថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបានឮពីដំណើរទារហាកា ជាស្តេចអេធីយ៉ូពី ថា ស្ដេចបានចេញមកច្បាំងនឹងទ្រង់ហើយ។ កាលទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯព្រះបាទហេសេគាដោយពាក្យថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគា ដោយផ្ដាំថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចបានឮនិយាយពីទារហាកា ជាស្តេចអេធីយ៉ូពី ថាចេញមកច្បាំងនឹងទ្រង់ហើយ លុះទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯហេសេគាដោយពាក្យថា អាល់គីតាប ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយស្តេចទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបស្តេចហេសេគា ដោយផ្ដាំថា៖ |
តើត្រូវឆ្លើយនឹងអ្នកនាំសារនៃប្រជាជាតិនោះដូចម្ដេច? ត្រូវឆ្លើយថា៖ “ព្រះយេហូវ៉ាបានតាំងស៊ីយ៉ូនឡើង ហើយមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់ព្រះអង្គនឹងជ្រកកោនក្នុងទីក្រុងនោះ”៕
នោះព្រះយេហូវ៉ាមានបន្ទូលថា៖ “ដូចដែលអេសាយអ្នកបម្រើរបស់យើងបានដើរអាក្រាត ទាំងជើងទទេក្នុងបីឆ្នាំ ទុកជាទីសម្គាល់ និងជាប្រផ្នូលទាស់នឹងអេហ្ស៊ីប និងអេត្យូពីយ៉ាងណា
ពេលនោះ គេនឹងធ្លាក់ទឹកចិត្ត ហើយអាម៉ាស់មុខ ដោយព្រោះអេត្យូពីជាទីសង្ឃឹមរបស់គេ និងដោយព្រោះអេហ្ស៊ីបជាទីអួតអាងរបស់គេ។
មើល៍! យើងនឹងដាក់វិញ្ញាណមួយក្នុងស្ដេចអាស្ស៊ីរី ដើម្បីឲ្យគេឮពាក្យចចាមអារ៉ាមមួយ ហើយត្រឡប់ទៅស្រុករបស់ខ្លួនវិញ រួចយើងនឹងធ្វើឲ្យគេដួលដោយមុខដាវនៅក្នុងស្រុករបស់ខ្លួន’”។