ព្រមទាំងនិយាយដែរថា: ‘មើល៍! យ៉ាកុបបាវបម្រើរបស់លោកនៅពីក្រោយយើងខ្ញុំ’”។ ដ្បិតគាត់គិតថា៖ “ខ្ញុំនឹងធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំ ហើយបន្ទាប់មកខ្ញុំនឹងឃើញមុខគាត់។ ប្រហែលជាគាត់នឹងទទួលខ្ញុំ”។
អេសាយ 36:16 - ព្រះគម្ពីរខ្មែរសាកល “កុំស្ដាប់តាមហេសេគាឡើយ ដ្បិតស្ដេចអាស្ស៊ីរីមានរាជឱង្ការដូច្នេះថា: ‘ចូរបង្កើតសន្តិភាពជាមួយយើង ហើយចេញមកឯយើងចុះ នោះម្នាក់ៗនឹងបានហូបពីដើមទំពាំងបាយជូរ និងដើមល្វារបស់ខ្លួន ហើយផឹកទឹកពីអាងទឹករបស់ខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរ ទ្រង់មានរាជឱង្ការដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងយើង ហើយចេញមកជួបយើងចុះ នោះនឹងបានស៊ីផលចម្ការទំពាំងបាយជូរ និងផលដើមល្វា ក៏នឹងផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរ ទ្រង់មានបន្ទូលដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងអញ ហើយចេញមកឯអញចុះ នោះនឹងបានស៊ីផលចំការទំពាំងបាយជូរ នឹងផលដើមល្វា ក៏នឹងផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា អាល់គីតាប កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតស្តេចក្រុងអាស្ស៊ីរីមានបញ្ជាថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពររបស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ |
ព្រមទាំងនិយាយដែរថា: ‘មើល៍! យ៉ាកុបបាវបម្រើរបស់លោកនៅពីក្រោយយើងខ្ញុំ’”។ ដ្បិតគាត់គិតថា៖ “ខ្ញុំនឹងធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំ ហើយបន្ទាប់មកខ្ញុំនឹងឃើញមុខគាត់។ ប្រហែលជាគាត់នឹងទទួលខ្ញុំ”។
សូមទទួលយកជំនូនរបស់ខ្ញុំដែលបាននាំមកជូនបងចុះ ដោយព្រោះព្រះបានមេត្តាដល់ខ្ញុំ និងដោយព្រោះខ្ញុំមានគ្រប់គ្រាន់”។ យ៉ាកុបបានទទូចដល់គាត់ ទើបគាត់ទទួលយក។
អ្នកដែលថែរក្សាដើមល្វានឹងហូបផ្លែវា ហើយអ្នកដែលរក្សាចៅហ្វាយរបស់ខ្លួននឹងត្រូវបានលើកតម្កើង។
រហូតដល់យើងបានមក ហើយនាំអ្នករាល់គ្នាទៅទឹកដីមួយ ដូចទឹកដីរបស់អ្នករាល់គ្នានេះ ជាទឹកដីដែលមានស្រូវ និងស្រាទំពាំងបាយជូរថ្មី ជាទឹកដីដែលមាននំប៉័ង និងចម្ការទំពាំងបាយជូរផង។
‘នៅថ្ងៃនោះ អ្នករាល់គ្នាម្នាក់ៗនឹងអញ្ជើញអ្នកជិតខាងរបស់ខ្លួនមកក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វា’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ”៕
ដោយហេតុនេះ ខ្ញុំយល់ឃើញថាត្រូវតែជំរុញបងប្អូនឲ្យមករកអ្នករាល់គ្នាជាមុន ហើយរៀបចំទុកមុននូវអំណោយដែលអ្នករាល់គ្នាបានសន្យាតាំងពីមុនមក ដើម្បីឲ្យវាត្រូវបានរៀបចំជាស្រេច ទុកជាអំណោយ មិនមែនជាការជំរិតទេ។