ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 36:1 - ព្រះគម្ពីរខ្មែរសាកល

នៅ​ឆ្នាំ​ទីដប់បួន​នៃ​រជ្ជកាលរបស់​ព្រះបាទ​ហេសេគា សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ឡើងមក​ទាស់នឹង​អស់ទាំង​ទីក្រុង​ដ៏រឹងមាំ​នៃ​យូដា ហើយ​ចាប់យក​ទីក្រុងទាំងនោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ឆ្នាំ​ទី​ដប់​បួន ក្នុង​រាជ្យ​ស្តេច​ហេ‌សេ‌គា ព្រះបាទ​សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌ចៅ​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ នៅ​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​ឆ្នាំ​ទី​១៤​ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា

សូមមើលជំពូក

អាល់គីតាប

នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ស្តេច​ហេ‌សេគា ស្តេច​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ នៅ​ស្រុក​យូដា។

សូមមើលជំពូក



អេសាយ 36:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នឹង​នាំមក​លើ​អ្នក និង​លើ​ប្រជារាស្ត្រ​របស់អ្នក ព្រមទាំង​លើ​វង្សត្រកូល​របស់​ឪពុក​អ្នក នូវ​គ្រា​ដែល​មិន​ធ្លាប់​កើតមាន​តាំងពី​ថ្ងៃ​ដែល​អេប្រាអិម​បែកចេញ​ពី​យូដា គឺ​ស្ដេច​នៃ​អាស្ស៊ីរី​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​កោរ​សក់ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិតកោរ​ដែល​ជួល​មកពី​ខាងនាយ​ទន្លេអ៊ើប្រាត គឺ​ដោយ​ស្ដេច​អាស្ស៊ីរី ហើយ​កាំបិតកោរនោះ​នឹង​បំបាត់​ទាំង​ពុកចង្កា​ផង​។