Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:2 - ព្រះគម្ពីរខ្មែរសាកល

2 ស្ដេច​អាស្ស៊ីរី​ក៏​ចាត់​រ៉ាបសាកេ​ពី​ឡាគីស​ឲ្យទៅ​យេរូសាឡិម គឺ​ទៅ​ឯ​ព្រះបាទ​ហេសេគា ជាមួយ​កងទ័ព​ដ៏ធំ​។ គាត់​ក៏​ឈរ​នៅត្រង់​ប្រឡាយ​នៃ​ស្រះ​ខាងលើ តាម​មហាវិថី​ទៅកាន់​វាល​អ្នក​បោកគក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 រួច​ស្តេច​អាស‌ស៊ើរ​ចាត់​រ៉ាបសា‌កេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេ‌សេ‌គា នៅ​ក្រុង​យេរូ‌សាឡិម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក នៃ​ព្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចម្ការ​ជាង​ប្រមោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ចាត់​មេ‌ទ័ព​មួយ​រូប​ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ គាត់​ឈរ​នៅ​ក្បែរ​ព្រែក​ជីក ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​ស្តេច​អាសស៊ើរ​ទ្រង់​ចាត់​រ៉ាបសាកេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ​ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក នៃ​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចំការ​ជាង​ប្រមោក

សូមមើលជំពូក ចម្លង

អាល់គីតាប

2 បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ចាត់​មេ‌ទ័ព​មួយ​នាក់​ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ស្តេច​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ គាត់​ឈរ​នៅ​ក្បែរ​ព្រែក​ជីក ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។

សូមមើលជំពូក ចម្លង




អេសាយ 36:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

“ឥឡូវនេះ ចូរ​ភ្នាល់គ្នា​ជាមួយ​ស្ដេច​អាស្ស៊ីរី​ចៅហ្វាយ​របស់យើង​ចុះ​! យើង​នឹង​ឲ្យ​សេះ​ពីរ​ពាន់​ក្បាល​ដល់​អ្នក ប្រសិនបើ​អ្នក​អាច​ដាក់​អ្នក​ជិះ​របស់​អ្នក​លើ​ពួកវា​បាន​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អេសាយ​ថា​៖ “ចូរ​អ្នក និង​ស្អា-យ៉ាស៊ូប​កូន​របស់អ្នក ចេញទៅ​ជួប​អ័ហាស ត្រង់​ចុង​ប្រឡាយ​នៃ​ស្រះ​ខាងលើ តាម​មហាវិថី​ទៅកាន់​វាល​អ្នក​បោកគក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម