Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​នៅ​ឆ្នាំ​ទី​១៤​ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅ​ឆ្នាំ​ទីដប់បួន​នៃ​រជ្ជកាលរបស់​ព្រះបាទ​ហេសេគា សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ឡើងមក​ទាស់នឹង​អស់ទាំង​ទីក្រុង​ដ៏រឹងមាំ​នៃ​យូដា ហើយ​ចាប់យក​ទីក្រុងទាំងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​ដប់​បួន ក្នុង​រាជ្យ​ស្តេច​ហេ‌សេ‌គា ព្រះបាទ​សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌ចៅ​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ នៅ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ស្តេច​ហេ‌សេគា ស្តេច​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ នៅ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




អេសាយ 36:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ឆ្នាំ​ទី​១៤ ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាសស៊ើរ ក៏​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា


ឯ​ស្តេច​អាសស៊ើរ​ទ្រង់​ចាត់​ថើថាន នឹង​រ៉ាប-សារី ហើយ​រ៉ាបសាកេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក


ទ្រង់​វាយ​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា ហើយ​ក៏​ឡើង​ទៅ​ត្រឹម​ក្រុង​យេរូ‌សាឡិម​ទៀត


ក្រោយ​គ្រប់​ទាំង​ការ ជា​អំពើ​ស្មោះ‌ត្រង់​ទាំង​នោះ​មក នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ទន្ទ្រាន​ចូល​មក​ក្នុង​ស្រុក​យូដា បោះ​ទ័ព​ច្បាំងនឹង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ដោយ​ប្រាថ្នា​ចង់​ចាប់​យក​ទី​ក្រុង​ទាំង​នោះ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ហេតុ​ការ​១ មក​លើ​ឯង លើ​រាស្ត្រ​ឯង ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​ឯង គឺ​ជា​ស្តេច​ស្រុក​អាសស៊ើរ ជា​ការ​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រា‌អិម​បែក​ចេញ​ពី​ពួក​យូដា​មក។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់ ទ្រង់​នឹង​កោរ​សក់​ក្បាល នឹង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាសស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។


ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​នឹង​មើល​មិន​ជា​ឡើយ ពី​ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម