ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
អេសាយ 30:11 - ព្រះគម្ពីរខ្មែរសាកល ចូរចាកចេញពីផ្លូវ ចូរបែរចេញពីគន្លង ចូរបំបាត់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលពីមុខយើងទៅ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរលែងតាមផ្លូវនេះ ហើយបែរចេញពីផ្លូវច្រកនេះទៅ ឲ្យបំបាត់ព្រះដ៏បរិសុទ្ធនៃសាសន៍ អ៊ីស្រាអែលចេញពីមុខយើង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ ចូរឃ្លាតចាកពីគន្លងធម៌ កុំនិយាយអំពីព្រះដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រាអែលប្រាប់យើងទៀត!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរលែងតាមផ្លូវនេះ ហើយបែរចេញពីផ្លូវច្រកនេះទៅ ឲ្យបំបាត់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលពីមុខយើងចេញ អាល់គីតាប ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ ចូរឃ្លាតចាកពីគន្លងធម៌ កុំនិយាយអំពីអុលឡោះជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រអែលប្រាប់យើងទៀត!”។ |
ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
ពួកគេចាប់កំហុសមនុស្សដោយពាក្យសម្ដី ហើយដាក់អន្ទាក់ចាប់បណ្ដាអ្នកកាត់ក្ដីនៅខ្លោងទ្វារ ព្រមទាំងបង្វែរមនុស្សសុចរិតចេញដោយហេតុផលឥតបានការ។
ប៉ុន្តែអេលីម៉ាសដែលជាគ្រូធ្មប់នោះ (ដ្បិតឈ្មោះអេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់) បានប្រឆាំងនឹងពួកគេ ដោយព្យាយាមបង្វែរអភិបាលចេញពីជំនឿ។
ដោយព្រោះមនុស្សយល់ថាមិនចាំបាច់ស្គាល់ព្រះ ព្រះក៏ប្រគល់ពួកគេទៅក្នុងគំនិតដែលខូចសីលធម៌ ឲ្យប្រព្រឹត្តអំពើដែលមិនគប្បី។
មនុស្សមួលបង្កាច់ មនុស្សស្អប់ព្រះ មនុស្សព្រហើន មនុស្សក្រអឺតក្រទម មនុស្សអួតបំប៉ោង មនុស្សបង្កើតអំពើអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ
ដ្បិតគំនិតខាងសាច់ឈាមជាខ្មាំងសត្រូវនឹងព្រះ ពីព្រោះវាមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ហើយតាមពិតវាក៏មិនអាចចុះចូលបានផង។
ចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យ ទាំងត្រូវបានបំបែកចេញពីជីវិតដែលមកពីព្រះ ដោយសារតែភាពអវិជ្ជាដែលមាននៅក្នុងពួកគេ មកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ។