សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាថ្មដារបស់ខ្ញុំ ជាព្រះអង្គដែលបង្វឹកដៃរបស់ខ្ញុំសម្រាប់សង្គ្រាម ក៏បង្វឹកម្រាមដៃរបស់ខ្ញុំសម្រាប់ចម្បាំង។
អេសាយ 28:26 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះរបស់គេបានអប់រំគេអំពីរបៀបត្រឹមត្រូវ ព្រមទាំងបង្រៀនគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបានបង្ហាត់បង្រៀនឲ្យគេមានគំនិតយល់ ហើយក៏បង្ហាញឲ្យចេះធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រាប់ឲ្យគាត់ដឹងថា តើត្រូវធ្វើយ៉ាងណាៗខ្លះ ព្រះអង្គបង្ហាត់បង្រៀនគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះនៃគេទ្រង់បង្ហាត់បង្រៀនឲ្យគេមានគំនិតយល់ ហើយក៏បង្ហាញឲ្យចេះធ្វើ អាល់គីតាប អុលឡោះប្រាប់ឲ្យគាត់ដឹងថា តើត្រូវធ្វើយ៉ាងណាៗខ្លះ ទ្រង់បង្ហាត់បង្រៀនគាត់។ |
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាថ្មដារបស់ខ្ញុំ ជាព្រះអង្គដែលបង្វឹកដៃរបស់ខ្ញុំសម្រាប់សង្គ្រាម ក៏បង្វឹកម្រាមដៃរបស់ខ្ញុំសម្រាប់ចម្បាំង។
ព្រះអង្គដែលវាយប្រដៅប្រជាជាតិនានា គឺព្រះអង្គដែលបង្រៀនចំណេះដឹងដល់មនុស្ស តើព្រះអង្គមិនស្ដីបន្ទោសទេឬ?
កាលណាបានពង្រាបផ្ទៃដីហើយ តើគេមិនបាចគ្រាប់ឌីល ហើយព្រាចគ្រាប់គូមីន ព្រមទាំងដាំស្រូវសាលីជាជួរ ហើយដាំស្រូវបាឡេនៅកន្លែងដែលតម្រូវទុក ក៏ដាំស្រូវស្ពែលត៍នៅព្រំដីគេទេឬ?
ដ្បិតគេមិនដែលបញ្ជាន់គ្រាប់ឌីលដោយក្ដារបញ្ជាន់ទេ ក៏មិនដែលយកកង់រទេះមកកិនលើគ្រាប់គូមីនដែរ គឺគេគោះគ្រាប់ឌីលដោយឈើ ហើយគោះគ្រាប់គូមីនដោយដំបង។
ពួកគេពោលថា៖ “តើព្រះអង្គនឹងបង្រៀនចំណេះដឹងដល់អ្នកណា? តើព្រះអង្គនឹងធ្វើឲ្យអ្នកណាយល់ដំណឹង? គឺអ្នកដែលទើបតែផ្ដាច់ដោះ ជាអ្នកដែលទើបតែយកចេញពីដើមទ្រូងឬ?
រីឯយុវជនទាំងបួននាក់នេះ ព្រះបានប្រទានចំណេះដឹងដល់ពួកគេ ហើយឲ្យឈ្លាសវៃក្នុងគ្រប់ទាំងអក្សរសាស្ត្រ និងប្រាជ្ញា ព្រមទាំងឲ្យដានីយ៉ែលបានយល់ច្បាស់នូវអស់ទាំងនិមិត្ត និងយល់សប្តិ។
គ្រប់ទាំងជំនូនដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីខាងលើ គឺចុះមកពីព្រះបិតានៃពន្លឺ; ចំពោះព្រះអង្គគ្មានការផ្លាស់ប្ដូរ ឬស្រមោលនៃការប្រែប្រួលឡើយ។