Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:27 - ព្រះគម្ពីរខ្មែរសាកល

27 ដ្បិត​គេ​មិនដែល​បញ្ជាន់​គ្រាប់ឌីល​ដោយ​ក្ដារបញ្ជាន់​ទេ ក៏​មិនដែល​យក​កង់​រទេះ​មក​កិន​លើ​គ្រាប់គូមីន​ដែរ គឺ​គេ​គោះ​គ្រាប់ឌីល​ដោយ​ឈើ ហើយ​គោះ​គ្រាប់គូមីន​ដោយ​ដំបង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ពី​ព្រោះ​ល្ង​ស មិន​ត្រូវ​វាយ​ដោយ​ប្រដាប់​មុត​ទេ ក៏​មិន​ត្រូវ​ឲ្យ​កង់​រទេះ​កិន​ល្ង​ខ្មៅ​ដែរ គឺ​ត្រូវ​គោះ​ល្ង​ស​ដោយ​រំពាត់ ហើយ​ល្ង​ខ្មៅ​ដោយ​ដំបង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ពេល​បេះ​សណ្ដែក បេះ​ល្ង​រួច​ហើយ គាត់​យក​ឈើ​មក​វាយ​គ្រាប់​សណ្ដែក និង​យក​រំពាត់​មក​វាយ​គ្រាប់​ល្ង គឺ​គាត់​មិន​យក​រនាស់​មក​រាស់​សណ្ដែក ឬ​ក៏​យក​រទេះ​មក​បរ​ពី​លើ​ល្ង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ពី​ព្រោះ​ឯ​ល្ង​ស នោះ​មិន​ត្រូវ​វាយ​ដោយ​ប្រដាប់​មុត​ទេ ក៏​មិន​ត្រូវ​ឲ្យ​កង់​រទេះ​កិន​ល្ង​ខ្មៅ​ដែរ គឺ​ត្រូវ​គោះ​ល្ង​ស​ដោយ​រំពាត់ ហើយ​ល្ង​ខ្មៅ​ដោយ​ដំបង

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ពេល​បេះ​សណ្ដែក បេះ​ល្ង​រួច​ហើយ គាត់​យក​ឈើ​មក​វាយ​គ្រាប់​សណ្ដែក និង​យក​រំពាត់​មក​វាយ​គ្រាប់​ល្ង គឺ​គាត់​មិន​យក​រនាស់​មក​រាស់​សណ្ដែក ឬ​ក៏​យក​រទេះ​មក​បរ​ពី​លើ​ល្ង​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 28:27
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ដែល​មានប្រាជ្ញា​អុំ​មនុស្ស​អាក្រក់​ចេញ ហើយ​កិន​ពួកគេ​ដោយ​កង់បញ្ជាន់ស្រូវ​។


ជាការពិត ព្រះ​របស់គេ​បាន​អប់រំ​គេ​អំពី​របៀបត្រឹមត្រូវ ព្រមទាំង​បង្រៀន​គេ​ផង​។


ស្រូវសម្រាប់ធ្វើនំប៉័ង​ត្រូវតែ​កិនម៉ដ្ដ ប៉ុន្តែ​គេ​មិន​បញ្ជាន់ឥតឈប់ឈរ​ជារៀងរហូត​នោះ​ទេ​។ ទោះបីជា​បរ​កង់​រទេះ​លើ​វា​ក៏ដោយ ក៏​សេះ​របស់គេ​មិន​កិន​វា​ម៉ដ្ដ​ឡើយ​។


មើល៍! យើង​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ក្ដារបញ្ជាន់​ដ៏ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ​ច្រើន​។ អ្នក​នឹង​បញ្ជាន់​ភ្នំ​ទាំងឡាយ ហើយ​កិន​ពួកវា​ម៉ដ្ដ ក៏​នឹង​ធ្វើឲ្យ​ទីទួល​នានា​បាន​ដូចជា​អង្កាម​ផង​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ថ្វាយតង្វាយមួយភាគដប់ ជា​ជីរអង្កាម ជីរឌីល និង​គ្រាប់គូមីន ប៉ុន្តែ​អ្នករាល់គ្នា​បាន​បោះបង់ចោល​អ្វីៗ​ដែល​សំខាន់ជាង​ក្នុង​ក្រឹត្យវិន័យ គឺ​សេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និង​ជំនឿ​។ ការទាំងនេះ​ត្រូវតែ​ធ្វើ ហើយក៏​មិន​ត្រូវ​បោះបង់ចោល​ការឯទៀតនោះ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម