ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 24:9 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​នឹង​មិន​ផឹក​ស្រា​ទាំង​ច្រៀង​ទៀតឡើយ​; គ្រឿងស្រវឹង​នឹង​ធ្វើឲ្យមានភាពល្វីងជូរចត់​ដល់​អ្នកដែល​ផឹក​វា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​ច្រៀង​ទៀត​ឡើយ ឯ​គ្រឿង​ស្រវឹង នឹង​ទៅ​ជា​ល្វីង ដល់​អស់​អ្នក​ដែល​ធ្លាប់​ផឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មនុស្ស‌ម្នា​លែង​ផឹក​ស្រា ទាំង​ច្រៀង​ទៀត​ហើយ ស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​ច្រៀង​ទៀត​ឡើយ ឯ​គ្រឿង​ស្រវឹង នឹង​ទៅ​ជា​ល្វីង ដល់​អស់​អ្នក​ដែល​ធ្លាប់​ផឹក

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ មនុស្ស‌ម្នា​លែង​ផឹក​ស្រា ទាំង​ច្រៀង​ទៀត​ហើយ ស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។

សូមមើលជំពូក



អេសាយ 24:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកអ្នកដែល​អង្គុយ​តាម​ខ្លោងទ្វារក្រុង​និយាយដើម​ទូលបង្គំ ហើយ​ទូលបង្គំជា​ចម្រៀង​របស់​មនុស្សប្រមឹក​។


ដូច្នេះ ចូរ​ទៅ​ចុះ​! ហូប​អាហារ​របស់អ្នក​ដោយ​អំណរ ហើយ​ផឹក​ស្រាទំពាំងបាយជូរ​របស់អ្នក​ដោយ​ចិត្ត​រីករាយ ដ្បិត​ព្រះ​បាន​យល់ស្រប​នឹង​កិច្ចការ​របស់អ្នក​ហើយ​។


វេទនា​ហើយ​! អ្នកដែល​ហៅ​អាក្រក់​ថា​ល្អ ហើយ​ហៅ​ល្អ​ថា​អាក្រក់ អ្នកដែល​ចាត់ទុក​សេចក្ដីងងឹត​ជា​ពន្លឺ ហើយ​ចាត់ទុក​ពន្លឺ​ជា​សេចក្ដីងងឹត អ្នកដែល​ចាត់ទុក​ល្វីង​ជា​ផ្អែម ហើយ​ចាត់ទុក​ផ្អែម​ជា​ល្វីង​។


វេទនា​ហើយ​! មនុស្ស​ខ្លាំងពូកែ​ខាង​ផឹក​ស្រា និង​មនុស្ស​អង់អាច​ខាង​លាយ​គ្រឿងស្រវឹង​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ការពារ​ពួកគេ ពួកគេ​នឹង​ស៊ីបំផ្លាញ ហើយ​បង្ក្រាប​ដុំថ្ម​ពី​ខ្សែដង្ហក់​។ ពួកគេ​នឹង​ផឹក ហើយ​គ្រហឹម ហាក់ដូចជា​ស្រវឹង​ស្រា ក៏​បាន​ពេញ​ដូចជា​ចាន និង​ដូចជា​ជ្រុង​នៃ​អាសនា​។