អេសាយ 24:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 គេនឹងមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ ឯគ្រឿងស្រវឹង នឹងទៅជាល្វីង ដល់អស់អ្នកដែលធ្លាប់ផឹក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ពួកគេនឹងមិនផឹកស្រាទាំងច្រៀងទៀតឡើយ; គ្រឿងស្រវឹងនឹងធ្វើឲ្យមានភាពល្វីងជូរចត់ដល់អ្នកដែលផឹកវា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 គេមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ ឯគ្រឿងស្រវឹង នឹងទៅជាល្វីង ដល់អស់អ្នកដែលធ្លាប់ផឹក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ពេលនោះ មនុស្សម្នាលែងផឹកស្រា ទាំងច្រៀងទៀតហើយ ស្រាឆ្ងាញ់បែរជាជូរល្វីងដល់អ្នកផឹកទៅវិញ។ សូមមើលជំពូកអាល់គីតាប9 ពេលនោះ មនុស្សម្នាលែងផឹកស្រា ទាំងច្រៀងទៀតហើយ ស្រាឆ្ងាញ់បែរជាជូរល្វីងដល់អ្នកផឹកទៅវិញ។ សូមមើលជំពូក |
អញនឹងធ្វើបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នាទៅជាការយំសោក ហើយឲ្យបទចំរៀងរបស់ឯងរាល់គ្នាទៅជាពាក្យទំនួញវិញ អញនឹងធ្វើឲ្យគ្រប់ទាំងចង្កេះបានស្លៀកដោយសំពត់ធ្មៃ ហើយគ្រប់ទាំងក្បាលបានត្រងោលផង អញនឹងធ្វើឲ្យមានការយំសោក ដូចជាការយំសោកនឹងកូនតែមួយ ឯចុងបំផុតនៃការនោះនឹងត្រូវជាថ្ងៃយ៉ាងល្វីង។