អេសាយ 23:7 - ព្រះគម្ពីរខ្មែរសាកល តើនេះជាទីក្រុងរីករាយរបស់អ្នករាល់គ្នា ដែលមានប្រភពដើមតាំងពីគ្រាបុរាណមក ដែលជើងរបស់នាងបាននាំនាងទៅរស់នៅស្រុកឆ្ងាយឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះឬ ដែលជាទីក្រុងអរសប្បាយរបស់អ្នករាល់គ្នា ដែលមានកំណើតតាំងពីចាស់បុរាណមក ហើយដែលជើងបាននាំទៅអាស្រ័យ នៅឯស្រុកឆ្ងាយនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនេះឬទីក្រុងរបស់អ្នករាល់គ្នា ជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ជាក្រុងដែលមានកំណើតពីបុរាណកាលមក ហើយធ្លាប់ត្រួតត្រាស្រុកឆ្ងាយៗនោះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះឬ ដែលជាទីក្រុងអរសប្បាយរបស់ឯងរាល់គ្នា ដែលមានកំណើតតាំងពីចាស់បុរាណមក ហើយដែលជើងបាននាំទៅអាស្រ័យនៅឯស្រុកឆ្ងាយនោះ។ អាល់គីតាប តើនេះឬទីក្រុងរបស់អ្នករាល់គ្នា ជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ជាក្រុងដែលមានកំណើតពីបុរាណកាលមក ហើយធ្លាប់ត្រួតត្រាស្រុកឆ្ងាយៗនោះ? |
អ្នកដែលពេញដោយភាពអ៊ូអរ ជាទីក្រុងអ៊ូអែ ជាតំបន់រីករាយអើយ អ្នកដែលត្រូវគេសម្លាប់របស់អ្នក មិនមែនត្រូវគេសម្លាប់ដោយមុខដាវទេ ក៏មិនបានស្លាប់ក្នុងចម្បាំងដែរ។
ចំពោះទឹកដីរបស់ប្រជាជនខ្ញុំដែលមានដុះបន្លា និងអញ្ចាញ មែនហើយ ចំពោះអស់ទាំងផ្ទះនៃសេចក្ដីរីករាយនៅទីក្រុងដ៏រីករាយផង!